ត្រីជាច្រើនក្បាលបានពុលងាប់ពេញទឹកស្ទឹងព្រែកត្នោត….

 

កំពង់ស្ពឺ-នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះមានប្រជាពលរដ្ឋយ៉ាងច្រើនបានចុះចាប់ត្រីនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ មូលហេតុដោយសារត្រីពុលពុំដឹងពីមូលហេតុ។ បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ត្រីពល និងខ្លះងាប់ជាបន្តបន្ទាប់នេះ គឺបណ្ដាលមកពីប៉ុន្មានថ្ងៃមុន មានភ្លៀងធ្លាក់មួយមេ ធ្វើឲ្យកាកសំណល់ ស្វាយ ហូរចេញពីតាមបណ្ដារោងចក្រមួយចំនួន ធ្លាក់ចូលក្នុងដងស្ទឹង ទើបធ្វើឲ្យត្រីពុល និងងាប់ ដូច្នេះ៕

Leave a Reply

Your email address will not be published.