បញ្ជូនជនសង្ស័យ២នាក់ទៅកាន់តុលាការក្រោយពេលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូ២គ្រឿងនិងទូរស័ព្ទដៃចំនួន១០គ្រឿង….
ភ្នំពេញ -នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្ទះជួល ផ្លូវមិនចាំលេខ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស គាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះចូលលួចយកម៉ូតូចំនួន០២គ្រឿងម៉ាកហុងដាSCoopy-I ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1IQ-5922, ម៉ូតូម៉ាកហុងដាPCX ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាកលេខ ភ្នំពេញ1IF-5797និង ទូរសព្ទ័ដៃចម្រុះម៉ាកចំនួន១០គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣ដេ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង០០ នាទី ។
ជនសង្ស័យទាំងនាក់មានឈ្មោះ
១-ឈ្មោះ ហេង សំណាង ហៅ ឈុន វិឆ័យ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ
២-ឈ្មោះ វ៉ាន់ ឌី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ
វត្ថុតាងដកហូតមាន
-ម៉ូតូស្គុបពីពាក់ផ្លាកលេខភ្នំពេញ1IQ-5922ចំនួន ០១ គ្រឿង
-ម៉ូតូម៉ាកហុងដាPCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IF-5797ចំនួន ០១ គ្រឿង
-ទូរសព្ទ័ដៃចំនួន ០៩ គ្រឿងមាន ទូរស័ព្ទដៃម៉ាក mi (មី) ពណ៌ ខ្មៅ (គ្មានស៊ីម) ចំនួន ០៤ គ្រឿង ,ទូរស័ព្ទដៃម៉ាកmi (មី) ពណ៌ ទឹកមាស (គ្មានស៊ីម)ចំនួន០២ គ្រឿង ,ទូរស័ព្ទដៃ ម៉ាកmi(មី) ពណ៌ផ្កាឈូក(គ្មានស៊ីម) ចំនួន ០១ គ្រឿង ,ទូរស័ព្ទដៃម៉ាកhonor ពណ៌ទឹកប្រាក់ (គ្មានស៊ីម) ចំនួន០១ គ្រឿង,ទូរស័ព្ទដៃម៉ាកhonor ពណ៌ ខ្មៅ (គ្មានស៊ីម) ចំនួន ០១ គ្រឿង ។
ជនរងគ្រោះ
-ឈ្មោះ សុំ ស៊ីម ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤៣ដេ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ដូរ
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញរបស់ការិយាល័យ កសាងសំ
ណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីវិតិធី ៕












