ចាប់ខ្លួនអ្នកលក់ផលិតផលអនឡាញម្នាក់ បញ្ជូនទៅតុលា ការ ពាក់ពន្ធ័ករណី ប្រើអំពើហឹង្សា និងរំលោភលំនៅឋានអតីតៈម្តាយក្មេក…
ភ្នំពេញ ៖ ស្រ្តីមេម៉ាយកូនមួយដ៏ស្រស់សោភាម្នាក់ ជាអ្នកលក់ផលិតផលតាមអន
ឡាញ ត្រូវបានកម្លាំងសមត្តកិច្ចនគរ បាលខណ្ឌទួលគោកឃាត់ខ្លួន និងបញ្ជូនទៅ
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធ័
ការ ចោទប្រកាន់ពីបទ.ជេរប្រមាថជាសាធារណៈ បទ.ហឹង្សាដោយ ចេតនា និងបទ
រំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ។
ស្ត្រីរូបនោះឈ្មោះ ញឹម សុខឡេង ហៅ លូមីអាយុ២៧ ឆ្នាំមានទីលំនៅក្នុងបុរី
ប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ ច្បារអំពៅ ខណ្ឌច្បារអំពៅរាជធានី
ភ្នំពេញ ។ មូលហេតុនៃការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឺនៅក្នុងពាក្យ
បណ្តឹងបានបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៦ ខែឧសភា
ឆ្នាំ២០២៣ ឈ្មោះ ញឹម សុខឡេង ហៅលូមី អតីតជាកូនប្រសារ បានទៅធ្វើសកម្ម
ភាពស្រែកជេរប្រមាថ ឡូឡា វាយទ្វារផ្ទះធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ស្រប
ពេលនោះដែរក្មេងនៅផ្ទះជាមួយបានបើកទ្វារក៏ឃើញឈ្មោះ ញឹម សុខឡេងស្ទុះ
ឡើងទៅលើផ្ទះជាន់ទី១ ជួបអតីតម្តាយក្មេកជាដើមបណ្តឹង ។
ពេល នោះអតីតម្តាយក្មេក បានទទួចសួរទៅអតីតកូនប្រសារថា បើមានបញ្ហាអ្វីចាំ
ទៅដោះស្រាយគ្នា នៅចំពោះមុខសមត្តកិច្ចដែលជាអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃ
ស្អែកទៅមិនគួរមករំខានដំដេកពួកគាត់ទាំងយប់នោះទេ ។
ប៉ុន្តែទោះជាយ៉ាងណាក្តីជនសង្ស័យមិនព្រមស្តាប់ និងបានធ្វើសកម្មភាពប្រើអំពើ
ហឹង្សាយ៉ាងកំរោល ដោយយកកៅអីគប់ និងវាយទៅលើអតីតម្តាយក្មេក បណ្តាល
ឲ្យរបួសស្នាមត្រង់ដៃ និងស្មាខាងស្តាំ ហើយជនសង្ស័យបន្តជេរប្រមាថ វាយបំផ្លិច
បំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈ និងវាយកម្ទេចគ្រឿងជាទីសការៈបូជាដែលមាន
តម្លៃរបស់គ្រួសារដើមបណ្តឹងទៀតផង ។ លើសពីនេះទៀតជនសង្ស័យបានអុកឡុកដោយហឹង្សាទៅម្តាយដើមបណ្តឹងមាន
វ័យចំណាស់អាយុ៩៥ ឆ្នាំ ដែលដេកនៅកន្ទេល ធ្វើឲ្យតក់ស្លុតស្ទើរគាំងបេះដូង
ម្តងៗ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ ហើយជនសង្ស័យ
ក៏បានដឹងយ៉ាងច្បាស់ថា ជីដូនមានវ័យចំណាស់ចាស់ជរា និងមានជម្ងឺបេះដូងប្រ
ចាំកាយ និងងាយរងការតក់ស្លុតបំផុត ។ ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ជន
សង្ស័យជាមនុស្សមានអត្តចរិកកោងកាច តែងតែរករឿងបង្កជម្លោះ តាំងពីមុនរៀប
អាពាហ៍ពិពាហ៍ជាមួយកូនប្រុសគាត់ ដោយពួកគេរស់នៅមិនចុះសំរុងគ្នាក៏មានការ
ប្តឹងសុំផ្តាច់ចំណងអាពាហ៍ពិពាហ៍ រហូតដល់តុលាការបានចេញសាលក្រមលែង
លះរួចរាល់ហើយ តែជនសង្ស័យនៅតាមបង្កបញ្ហាទៀត ។ ដូចជានៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពជេរ
ប្រមាថ ទៅលើក្រុមគ្រួសារជាដើមបណ្តឹងទាំងកណ្តាលយប់ និងបានវាយកម្ទេច
រថយន្តអស់២គ្រឿង ដែលសកម្មភាពនោះកំពុងជាប់បណ្តឹងនៅតុលាការទៀតផង។
សំណុំរឿងខាងលើនេះបានស្ថិតនៅលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការ
អមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ដែលការស៊ើបសួរនៅមិន
ទាន់បញ្ចប់នៅឡើយទេ ៕ ប្រភព (មករា )












