អាសូណាស់!បុរសអ្នករត់ម៉ូតូកង់៣ឥណ្ឌាម្នាក់កំពុងតែអង្គុយរង់ចាំដឹកម៉ូយទាំងកណ្តាលថ្ងៃអកុសលគាំងបេះដូងស្លា-ប់បង្កឲ្យមានការភ្ញាក់ផ្អើល…
ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់៣ឥណ្ឌាម្នាក់បានអង្គុយស្លាប់នៅលើម៉ូតូកង់៣របស់
គាត់ខណ:កំពុងរង់ចាំដឹកម៉ូយចេញពីសាលា ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំនុចមុខសាលារៀនឯកជនមួយ
កន្លែង នៅផ្លូវលេខ១៥៦ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពបុរសខាងលើនេះមានឈ្មោះ ម៉ៅ ហេង អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូកង់៣។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ
គេឃើញបុរសខាងលើនេះបើកកង់៣មួយគ្រឿងមកចតនៅមុខសាលារៀនអង្គុយ
លើកង់៣របស់គាត់រង់ចាំដឹកម៉ូយដែលជាសិស្សសាលាចេញពីរៀនខណ:កំពុងតែ
អង្គុយរង់ចាំម៉ូយស្រាប់តែគាំងបេះដូងបណ្តាលឲ្យស្លា-ប់នៅលើម៉ូតូកងើ៣តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់វាលវង់បានចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើនិងបានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករានិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យវិទ្យាសាស្ត្របច្ចេកទេសនៃស្នងកការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសពនៅទីតាំងខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើនេះពិតជាគាំងបេះ
ដូងស្លា-ប់ពិតប្រាកដមែន ហើយស-ពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យ
ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕












