បញ្ជូនខ្លួនមនុស្សប្រុស ស្រីចំនួន០៦នាក់ទៅអយ្យការអមសាលាដំបូខេត្ត ព្រះសីហនុ ពាក់ព័ន្ធករណី ប្រើប្រាស់និងជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់…

 

ព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន០៦នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាងមួយចំនួនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ជនសង្ស័យប្រុសស្រីទាំង ០៦នាក់មាន ៖

១- ឈ្មោះ សុះ ណាស៊ីរីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរឥស្លាមុខរបរ បុគ្គលិកដឹកជញ្ជូន ស្នាក់នៅភូមិសំរុង ឃុំ សំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២- ឈ្មោះ អេល សាលីម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរឥស្លាមុខរបរ បុគ្គលិកដឹកជញ្ជូន ស្នាក់នៅភូមិសំរុង ឃុំ សំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣- ឈ្មោះ អេល ឌុលម៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ បុគ្គលិកដឹកជញ្ជូន ស្នាក់នៅភូមិសំរុង ឃុំ សំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

៤- ឈ្មោះ គឹម ថាន់វិទូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ លៀស ស្នាក់នៅភូមិវាលមាស ឃុំ វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៥- ឈ្មោះ ពៅ ស្រស់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិសំរុង ឃុំ សំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៦- ឈ្មោះ អ៊ុយ ពុធ ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរស្នាក់នៅភូមិសំរុង ឃុំ សំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចាប់ដកហូតវត្ថុតាងរួមមាន:

– ម្សៅសថ្លា ចំនួន ០៦កញ្ចប់

– ដែកកេះ ចំនួន ០៣

– ដបជក់ ចំនួន ០២

– ទូរស័ព្ទ ចំនួន ០៤គ្រឿង

– ខ្សៀជក់ ចំនួន ០៣

– កន្ត្រៃ ចំនួន០១

– ដាវ ចំនួន ០២

បច្ចុប្បន្នកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ។

#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.