សង្វែកណាស់បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែរថយន្តធុនធំបើកវ៉ាជែងគ្នាជ្រុលបុកកិ-នបែកក្បា-លធ្លា-យខួរស្លា-ប់យ៉ាងអាណោចអាធ៌ម…

ភ្នំពេញ:កាលពីវេលាម៉ោង ១០និង២០ យប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ 2023 បុរសម្នាក់បានបែកក្បា-លធ្លា-យខួរស្លា-ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែមានរថយន្តដឹកស៊ីម៉ង់វាជែងជាមួយរថយន្តដឹកថ្មជ្រុលបុ-កកិ-ន ពេញទំហឹង រួចបើករត់គេចខ្លួនបាត់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើង នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះស្ថិតក្នុងសង្កាត់គោកការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ស-ពជនរងគ្រោះមានឈ្មោះគង់សារ៉ាយ ភេទប្រុស អាយុជិត ៤០ ឆ្នាំ មុខរបរលក់បង្អែមគ្រប់មុខ បោះដុំ ស្នាក់នៅភូមិកណ្ដាលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសម្ដីបុរសម្នាក់ឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាក pcx ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GD-5974ធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្តាប់តែមានរថយន្តធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿងមិនស្គាល់ផ្លាកលេខ បើកវ៉ាជើងគ្នាជាមួយរថយន្តដឹកថ្មមួយគ្រឿងទៀតបណ្ដាលឲ្យជ្រុលទៅបុកម៉ូតូនិងកិ-នជនរងគ្រោះបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្ករបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការរស់វែងនិងធ្វើកំណត់ហេតុរួប្រគល់ស-ពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.