ពិតជាគួរឱ្យសង្វេគខ្លាំងណាស់ ក្មេងប្រុសម្នាក់ជិះកង់ឈប់ចាំមិត្តភក្កិត្រូវបានរថយន្តម៉ាក Ford Ranger បុកបណ្ដាលឲ្យស្លា_ប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ…

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ជិះកង់មួយគ្រឿងមកឈប់ចាំមិត្តភក្តិ ត្រូវបានរថយន្តម៉ាកFord Rangerបើកបរដោយបុរសម្នាក់ មកបុកចំពាក់កណ្តាលកង់ប៉ើងទៅមុខជាច្រើនម៉ែត្របណ្ដាលឲ្យស្លា_ប់ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។
ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស-ពក្មេងប្រុសរងគ្រោះមានឈ្មោះ ឃាង ភីទិ អាយុ ១០ឆ្នាំរសនៅបន្ទប់ជួលជាមួយនិងម្តាយ នៅសង្កាត់ដង្កោរ ខណ្ឌដង្កោរ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះបានជិះកង់មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុខាងលើក៏បានឈប់កង់ក្បែចិញ្ចើមផ្លូវ រងចាំមិត្តភក្កិម្នាក់ទៀតដែលជិះមកជាមួយគ្នា ខណៈឈប់បានបន្តិចក៏មានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-7943បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន បានបុកកង់ចំពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲនយប៉ើងក្មេងប្រុសរងគ្រោះបោកក្បាលនៅនិងថ្នល់របួសធ្ងន់ ។
ភ្លាមៗនោះរថយន្តសាមុយបានមកដឹកក្មេងប្រុសរងគ្រោះយកទសង្គ្រោះបន្ទាន់ផងដែរតែអកុសលស្ថានភាពក្មេងប្រុសរងគ្រោះធ្ងន់ធ្ងរពេកក៏បានស្លា_ប់នៅឯមន្ទីរពេទ្យតែម្ដងទៅ។ ចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសួរនាំបន្ត ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនិងកង់ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ចំណែកស_ពក្មេងប្រុសជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.