ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ថចំនួន០៤គ្រឿងបុកបន្តរកន្ទុយគ្នាបង្ករអោយមានការកកស្ទះចរាចរណ៍នៅលើផ្លូវវេងស្រេងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍ សែនជ័យ….

 

 

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចារណ៍បានកើតឡើងកាលពី វេលាម៉ោង០៣:៥៨នាទី ថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០២៣ នៅចំណុចមុខក្រុមហ៊ុន IZUZU ផ្លូវវេងស្រេងសង្កាត់ចោមចៅ ២ខណ្ឌពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ បង្ករឡើងដោយរថយន្ថកូរ៉េប្រភេទដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3c-9391 បានបែកកាប៉ែនហ្រ្វាំង ជាន់ហ្រ្វាំងមិនស៊ី ក៏ទៅបុក

រថយន្ថ០៣គ្រឿងទៀតដែលកំពុងឈប់ចាំផ្លូវរថយន្ថកុងតៃន័រ បត់ចូលរោងចក្រគ្រោនបណ្តាលអោយបុកពីក្រោយតកន្ទុយគ្នារងការខូចខាត់យ៉ាងដំណំតែអ្នកបើកបរនិងអ្នក

រួមដំណើរមិនមានរងរបួសទេ ។

រថយន្ថរងការខូចខាត់មាន​ ៖

១- រថយន្ត ម៉ាកLexus Rx 300 ពាក់ស្លាកលេខ ភ្នំពេញ 2BE-5291 កំពិតផ្នែកខាងមុកទាំងសងខាងនិងរួញផ្នែកខាងក្រោយព្រមទាំងបែកកញ្ចក់មួយផ្ទាំងពីក្រោយផងដែរ ។

២- រថយន្ថ prius ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AY-0898 កំពិតផ្នែកខាងក្រោយ

ខាងឆ្វេង ។

៣- រថយន្ថ prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AH -0220 រងការខូច កំពិតនិង

ជ្រុះកាងខាងក្រោយ ។

តាមកាបញ្ជាក់ពីម្ចាស់ រថយន្តម៉ាក Lexus Rx 300 បានអោយដឹងថា​ មុនដំបូងរថយន្តទាំង០៣

គ្រឿងកំពុងឈប់ចាំផ្លូវរថយន្ថកុងតៃន័រ បត់ចូលរោងចក្រ គ្រោនដែលនៅទល់មុខនិងក្រុមហ៊ុនIZUZUបន្ទាប់មករថយន្ថកូរ៉េដឹកទំនិញមួយគ្រឿងខាងលើបានបុកពីក្រោយតែម្តង ។

 

ក្រោយកើតហេតុសមត្តកិច្ចបានចុះមកជួយសម្រួលចរាចាណ៍ និងវាស់វែងយករថយន្ថ រងគ្រោះនិងរថយន្ថបង្ករ មកទុកគៀនផ្លូវដើម្បីឱ្យម្ចាស់រថយន្ថទាំងសងខាងសម្រួលគ្នាតែ

សដោយម្រួលមិនត្រូវសមត្តកិច្ចបានយករថយន្ថទាំង០៤គ្រឿងទៅរក្សាទុកនៅខណ្ឌ

ពោធិ៍សែនជ័យដើម្បីដោះស្រាយនៅពេលគ្រោយ។

 

 

 

 

Leave a Reply

Your email address will not be published.