ស្ត្រីសរសែប្រសាទម្នាក់ខឹងស្ត្រីសតិមិនគ្រប់មិនច្រៀងបទចំរៀងតាមខ្លួនហើយយកដៃរុកភ្នែកគាត់លេង យកដំបងឬស្សីវាយសំពងរហូតដល់ស្លា_ប់…
ភ្នំពេញ-ស្ត្រីសតិមិនគ្រប់ម្នាក់បានស្លាប់យ៉ាងអណោចអធមក្រោមដើមពុទ្រ្ទាក្បែរខ្ទមមួយកន្លែងខណ:ស្ត្រីសរសៃប្រសាទម្នាកឮយកដំបងឬស្សីវាយសំពងដោយខឹងមិនច្រៀងតាមគាត់ហើយថែមទាំងយកដៃរុកភ្នែកគាត់លេងទៀតផង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស-ពជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយស្ត្រីរងគ្រោះមានសម្បុរខ្មៅស្រអែមសក់រួញ អាយុប្រហែលជាង៤០ឆ្នាំ និងអាក្រា_តកា-យ។
ចំណែកស្ត្រីដែលជាឃា-តករមានឈ្មោះ ឈាន ផាវី អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខ្ទមកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាននៅកន្លែងការហេតុបានឲ្យដឹងថា -នៅវេលាម៉ោងប្រហែលជា១២រសៀលថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៣ ម្សិលមិញនេះ
គេឃើញស្ត្រីសរសៃប្រសាទខាងលើ បានបណ្ដើរស្ត្រីរងគ្រោះតាំងពីម្ដុំវត្តឫស្សីសាញ់ មកស្នាក់នៅជាមួយគ្នានៅខ្ទមខាងលើ លុះនៅព្រឹកមិញនេះ គេឃើញស្ត្រីសង្ស័យខាងលើដេកច្រៀងនៅលើអង្រឹង
ហើយបានឲ្យជនរងគ្រោះច្រៀងតាមគាត់ ខណៈជនរងគ្រោះមិនច្រៀងតាមហើយយកដៃរុកភ្នែកគាត់លេង ស្ត្រីសរសៃប្រាសាទខាងនេះបានយកដំបងឬស្សីវាយសំពងជនរងគ្រោះរហូតដល់ស្លា_ប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូក្បែរនោះហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
ក្រោយពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃសបានទទួលបានព័ត៌មានខាងលើនេះ
ក៏បានចុះមកធ្វើការហ៊ុព័ទ្ធទីតាំងកើតហេត្តភ្លាមៗនិងបានធ្វើការបន្តទៅកាន់កម្លាំងជំនាញនៃអធិការខណ្ឌដង្កោនិងកម្លាំងការិយាល័យកោសល្យវិច័យបច្ចេកបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ដោយសមត្ថកិច្ចបានសន្និដ្ឋានថាករណីខាងលើនេះពិតជាករណីឃាតកម្មពិតប្រាកដមែន។
ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីខាងលើយកទៅធ្វើការសាកសួនៅប៉ុស្តិនគរបាលសង្កាត់ព្រៃសដើម្បីចាត់ការបន្តតាមនិតិធី៕












