អាសូណាស់!បុរសម្នាក់ដើរបេះស្លឹកព្រិចយកទៅឲ្យម្តាយលក់យកលុយចិញ្ចឹមក្រុមគ្រួសារអកុសលជា ន់មីនដា-ច់ជើ-ងទាំង២…
ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរឲ្យសង្វេកណាស់បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែនដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមក្នុងបន្ទុកក៏ត្រូវជាន់ម៉ីនផ្ទុះត្រូវជើងទាំងពីររងរបួសធ្ងន់នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣នៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃឋិតក្នុងភូមិសិលាខ្មែរឃុំ
អូរបីជាន់ស្រុកអូរជ្រៅ។
ជនរងគ្រោះលី លាក់ ភេទប្រុសអាយុ៣៥រស់នៅក្នុងបន្ទុកឱពុកម្ដាយនៅ
ភូមិឃុំកើតហេតុ។ជនរងគ្រោះដាច់ជើងស្ដាំនិងជើងឆ្វេងផងដែរ។
សមត្ថកិច្ចប្រាប់ថាៈបុរសខាងលើមានគ្រួសារម្ដងរួចហើយតែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឱពុកម្ដាយមានបងប្អូនប្រុស ស្រី៩នាក់បានដើររកបេះស្លឹកព្រិចនិងប្រដេញសត្វជារៀងរាល់ថ្ងៃនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្កនិងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃតែអកុសលក៏បានជាន់ម៉ីនសល់ពីរសម័យសង្គ្រាមម៉ាកk58ផ្ទុះរងរបួសធ្ងន់តែងម្ដង។ប្រភពថាៈឱពុកម្ដាយរួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏នាំគ្នាស៊ិឈ្នួលគេផងដែរ ហើយក្នុងរង្វង់គ្រួសារនោះកាលពីឆ្នាំមុនក៌មានករណីពស់ចឹកស្លាប់កូនប្រុសម្នាក់ដែរ។
នៅក្នុងហេតុការនោះគេឃើញមានសមត្ថកិច្ចការពារព្រំដែនគោកសហការជាមួយអាធ្ញាធរក្នុងមូលដ្ឋានចូលទៅយកបុរសខាងលើក្នុងចំការម៉ីដើម្បីជួយសង្គ្រោះមុនយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












