ចាប់បញ្ជូនជនជាតិវៀតណាមប្រុសស្រី៦ នាក់ទៅតុលាការពាក់ពន្ធករណី.បង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់…
ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៦ នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពា ក់ពន្ធករណី.បង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ពីជនរងគ្រោះ ជាជនជាតិវៀតណាមដូចគ្នា ។ ជនសង្ស័យ៦ នាក់មាន ៖
១.ឈ្មោះ LE MING HAU ភេទប្រុស អាយុ២៦ ឆ្នាំ
២.ឈ្មោះ TRAN VAN CONG ភេទប្រុស អាយុ៤១ ឆ្នាំ
៣.ឈ្មោះ NGUYEN VAN SANG ភេទប្រុស អាយុ៤៣ ឆ្នាំ
៤.ឈ្មោះ DO LUONG TRUNG ភេទប្រុស អាយុ២៥ ឆ្នាំ
៥.ឈ្មោះ NGUYEN VAN DUNG ភេទប្រុស អាយុ៤០ ឆ្នាំ
៦.ឈ្មោះ THANH THUY ភេទស្រី អាយុ៤១ ឆ្នាំ ។
សមត្តកិច្ចបង្ហើបឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាក្រុមចាប់ជំរិតខាងលើ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ TRUONG VANCAN ភេទប្រុស ជាជនជាតិវៀតណាមដូចគ្នា បានប្តឹងចោទប្រកាន់ជនសង្ស័យទាំង៦ នាក់ពីបទ.បង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០ ២៣ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ ក្រោយពីទទួលបានពាក្យបណ្តឹងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងបើកការស៊ើបអង្កេត និងស្រាវជ្រាវ រយៈពេល ២ថ្ងៃក្រោយមក ទើបឈានដល់កាចាប់ខ្លួនជនសង្ស័យទាំង៦ នាក់នោះ ។ បន្ទាប់ពីចាប់ខ្លួនយោងតាមពាក្យបណ្តឹង និងចម្លើយជនសង្ស័យទាំងអស់ ស៊ីសង្វាក់ពាក់ពន្ធទៅនិងបទល្មើស សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
មកដល់រសៀលថ្ងៃទី១៥ ខែឧសភា នេះ ដំណើរមកការសាកសួរបានឆ្លងកាត់ពីស្ថាប័នអយ្យការហើយ ហើយសំណុំរឿងបានបន្តដល់ដៃខាងចៅក្រមស៊ើបសួរ តែមិនទាន់សម្រេចយ៉ាងនៅឡើងទេ ។ សមត្តកិច្ចបន្តថា បើទោះបីជាយ៉ាងណាក្តីសំណុំរឿងព្រហ្មទណ្ឌឧក្រិដ្ឋមួយនេះ ជនសង្ស័យមិនអាចគេចផុត ពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ប្រភព (មករា )
0
People reached
0
Engagements
Boost post
Like

Comment
Share

Leave a Reply

Your email address will not be published.