សមត្តកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចោរកម្ម (លួចម៉ូតូ០១គ្រឿង) ម៉ាក YAMAHA FZ នៅចំណុចផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក…

 

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ បានធ្វើការបង្ក្រាបឃាត់ខ្លួនជន

សង្ស័យ ម្នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចផ្លូវលេខ

២៣១ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ កាពី

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខស្ដង់លក់

សំលៀកបំពាក់ផ្ទះលេខB71 ក្នុងផ្សារនាគមាស ។

ជនសង្ស័យ៖

-ឈ្មោះ សុខ សុវណ្ណបញ្ញា ហៅ តាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងចាប់យកមាន៖

កូនសោរម៉ូតូម៉ាកHonda ចំនួន០១ (ជារបស់ជនសង្ស័យរូបនេះធ្វើសកម្មភាពលួច) និងម៉ូតូ០១គ្រឿងម៉ាក YAMAHA FZ ស៊េរី2012 ពណ៍ខ្មៅលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BS-0001 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ សុខ សុវណ្ណបញ្ញា ហៅ តាយ លួចយក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមករស្នើសុំ ។

ជនរងគ្រោះ៖

ឈ្មោះ កែវ ហេងលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកសារព័ត៌មាន ស្នាក់នៅផ្ទះលេខ១៧ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចប្បន្ន៖ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន

នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកនិងសាងសំណុំរឿងបញ្ជូនទៅកាន់

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.