នគរបាលប៉ុស្តិស្ទឹងមានជ័យ៣ឃាត់់ខ្លួនជនសង្ស័យ៣នាក់ក្រោយពេលធ្វើសកម្មភាពលួចដោះអាគុយរថយន្តរបស់ប្រជាពលរដ្ឋ…

 

ភ្នំពេញ÷កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានលួចអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលនៅពីវេលាម៉ោង ៩និង ៥០ នាទីព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២៣ នៅតាមផ្លូវលំភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះ
ទី១ . ឈ្មោះឈុយ អឿន អាយុ ២៩ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ

ទី២.ឈ្មោះចាប់សារ៉េត   អាយុ៣២ ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ

ទី៣ .ស្អាត លផ្លា អាយុ 39 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ។ជនសង្ស័យទាំងបីនាក់មានទុកសារធាតុញៀននៅនឹងខ្លួនផង។

ចំណែកឯជនរងគ្រោះមានឈ្មោះលីវ៉ាន់នីអាយុ ៤៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះជួលក្រុម៣   ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាក     ពណ៌សពាក់ស្លាកលេខភ្នំពេញ 3G- 0496 យកមកចតនៅមុខបន្ទប់ជួលកន្លែងកើតហេតុខាងលើនិងបានចូលទៅដេកនៅក្នុងបន្ទប់ដូចសព្វដង រហូតដល់ម៉ោង ១០និង ១៥នាទីយប់ទើបជនសង្គ្រោះបានដឹងថាមានជនសង្ស័យបានមកលួចអាគុយពីរថយន្តរបស់គាត់ពេលនោះគាត់ហើយក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ជនសង្ស័យ។

លុះដល់ព្រឹកថ្ងៃទី ១៣ខែឧសភាឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ៥០នាទីព្រឹកកម្លាំងសមត្ថកិច្ចក៏បានឃើញជនសង្ស័យទាំង៣នាក់ដេីរតាមផ្លូវលំភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ.សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់យកមកធ្វើការសាកសួងនាំនៅប៉ុស្តិ៍គរបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចដោះអាគុយពីរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.