កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការក្រោយពេលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនិងកាំភ្លើងខ្លី១ដើមរបស់មន្ត្រីអាវុធហត្ថម្នាក់….
ភ្នំពេញ-លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា-នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចរង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារខាងលិច ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ចូលក្នុងរបងផ្ទះបើកទ្វាររថយន្តលួចយកកាបូបស្ពាយដែលក្នុងនោះមានអាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,ទូរសព្ទ័ដៃម៉ាកអាយហ្វូនចំនួន ០២ គ្រឿង ,លិខិតឆ្លងដែនចំនួន០១ ក្បាល ,លិខិតបញ្ជាបេសកកម្មចំនួន០១ និងប្រាក់ចំនួន៩០,០០០រៀល) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥៧០ ក្រុម១១ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង០០ នាទីទៀបភ្លឺ និងចាប់យកភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖ ជនសង្ស័យខាងលើមានឈ្មោះ យ៉េន ម៉ាឡែន ហៅ ប្រុស ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ រើសអេតចាយ
-មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ភស្តុតាងចាប់យក
-អាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ ប្រូ ពណ៌ស្វាយ ចំនួន០១គ្រឿង
ជនរងគ្រោះ
-ឈ្មោះ ជូ ពៅពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សម្ភារបាត់បង់
-កាបូបស្ពាយចំនួន០១
-អាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,
-ទូរសព្ទ័ដៃម៉ាកអាយហ្វូនចំនួន ០២ គ្រឿង
-លិខិតឆ្លងដែនចំនួន០១ ក្បាល
-លិខិតបញ្ជាបេសកកម្មចំនួន០១
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕












