ឃាត់ខ្លួនចោរវ័យចំណាស់២នាក់ដែលជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្មនិងប្រើប្រាស់អាវុធដោយខុសច្បាប់…

 

កំពង់ឆ្នាំង : កម្លាំងនគរបាលឃាត់ខ្លួនបានទាំង២នាក់ ចោរកាច់-ក-ម៉ូតូ កក្រើកខេត្តកំពង់ឆ្នាំងកន្លងមក ថែមទាំងមានអាវុធខ្លី១ដើមទៀតផង ទុកធ្វើសកម្មភាពនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ កំលាំងជំនាញ
នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចេញល្បាត
លុះមកដល់មុខវត្តអារញ្ញ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង  បានប្រទះឃើញមុខសញ្ញាសង្ស័យ ២នាក់ កំពុងជិះម៉ូតូ កំលាំងខាងលើបានធ្វើការឃាត់ខ្លួនដើម្បីត្រួតពិនិត្យលើខ្លួនជនសង្ស័យទាំង ២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនិងប្រើប្រាស់អាវុធខុសច្បាប់រួចក៏បានធ្វើការឃាត់ខ្លួន
ភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋានក្រុងកំពង់ឆ្នាំងដើម្បីជ្វើការសាកសួដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.