ពីរនាក់ប្តីប្រពន្ធត្រូវខ្មាន់កាំភ្លើងចូលទៅបាញ់ប្រហាដល់ក្នុងផ្ទះ នៅភូមិទន្សោងស្លា-ប់ ឃុំ ស្រម៉រ ស្រុកជើងព្រៃ…
កំពង់ចាម៖ករណីពីនាក់ប្ដីប្រពន្ធត្រូវបានខ្មាន់កាំភ្លើងចូលបាញ់ប្រហារដល់ក្នុងផ្ទះបណ្តលឱ្យស្លា_ប់ម្នាក់និងរងរបួសធ្ងន់ម្នាក់បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១១ឧសភាឆ្នាំ២០២៣។ហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិទន្សោងស្លា-ប់ឃុំស្រម៉រស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប្រភពព័ត៌មានបឋមបានឲ្យដឹងថាដើមឡើងគេឃើញជនសង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿងដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះក្រោយមកស្រាប់តែក្រោយមកឮស្នូរសំឡេងកាំភ្លើងផ្ទួនៗគ្នាជាច្រើនគ្រាប់តែម្ដង។ ហេតុការណ៍នោះដែលបណ្តាលអោយស្រ្តីជាប្រពន្ធស្លា-ប់បាត់បង់ជី-វិតភ្លាមៗនៅកន្លែកើតហេតុ ខណៈប្ដីរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ក្រោយធ្វើសកម្មភាពរួច។ បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមតាមចាប់ជនសង្ស័យមកផ្តន្ទាតាមនីតិវិធីច្បាប់៕












