ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

 

 

 

កំពត ៖ នៅវេលាម៉ោង ០១:៤៨នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

-ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មាន៖

១. ឈ្មោះ សែត លាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិមាត់ពាង ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត (ជួញដូរគ្រឿងញៀន)។

២. ឈ្មោះ ជា សុផារិន ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត(ជួញដូរគ្រឿងញៀន)។

រួមនិងវត្ថុតាងមាន÷

– គ្រឿងញៀនចំនួន០៤កញ្ចាប់តូចទម្ងន់១០.៩៨ក្រាម ថ្លឹងទាំងសំបក់ថង់។

– ម៉ូតូចំនួន០១គ្រឿង។

– ទូរស័ព្ទចំនួន០១គ្រឿង។

– ថង់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី។

 

 

Leave a Reply

Your email address will not be published.