កម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លួនខ្មាន់កាំភ្លើង៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយខុសច្បាប់និងបាញ់បោះដោយសេរី…

 

(បាត់ដំបង)ដោយអនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាព សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ចៀក ផានិន ជានាយការិយាល័យ និងមានលោកវរសេនីយ៍ឯក  ឈឿង គឹមសុង ស្នងការរងទទួលបន្ទុក បានធ្វេីការបង្រ្កាបឃាត់ខ្លួនមុខសញ្ញាប្រេីប្រាស់អាវុធខុសច្បាប់ចំនួន០១ករណី

លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់រួមមាន !
១-ឈ្មោះ ធុល សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
២-ឈ្មោះ ទៀង ច័ន្ទឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង ។
៣-ឈ្មោះ ស៉ីង កុកឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងមាន៖
-អាវុធខ្លីម៉ាកRETAY ពណ៌ខ្មៅចំ នួន០២ដេីម បង់និងគ្រាប់មួយចំនួន និងរថយន្តម៉ាកPRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 ស្លាកលេខ ភ្នំពេញ 2BU-7671 មួយគ្រឿងផងដែរ។

លោកអធិការបញ្ជាក់ថា មូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១២និង០០នាទី នៅវាលស្រែ ចំណុចក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ មានមនុស្សមួយក្រុមជិះរថយន្តមួយគ្រឿងបានប្រេីប្រាស់អាវុធចំនួន០៤ដេីម បាញ់អស់ចំនួន៦០គ្រាប់នៅទីតាំងខាងលេី បង្កឱ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាលស្រុកបាណន់ ក៏បានចុះស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបាន រហូតឈានដល់ការសហការដេញបង្រ្កាបទាំងយប់និងឃាត់ខ្លួនបានជនសង័្សយចំនួន០៣នាក់ខាងលើតែម្តង ដែលពួកគេថាការបាញ់នេះគឺជាការសាកអាវុធថ្មីដែលទេីបទិញបានបំណងដើម្បីយកមកការពារខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមមិតិវិធី។
ចំណែកបក្ខពួកដែលនៅសេសសល់កំពុងតែរត់គេចខ្លួនហើយសមត្ថកិច្ចវានកំណត់អត្តសញ្ញាណរួចរាល់ហើយនិងកំពុងតែស្រាវជ្រាវចាប់ឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕

Leave a Reply

Your email address will not be published.