មិនចេះចប់ !ក្រុមអ្នកដើរបោកប្រាស់ប្រជាពលរដ្ឋយកលុយរាប់លានរៀលនិងរាប់សិបម៉ឺនដុល្លារ ពេលនេះចាប់បានម្នាក់ទៀតហើយកំពុងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការ…

 

(ពោធិ៍សាត់)÷បោកទៀតហើយ!រឿងថ្មីក្នុងគន្លងចាស់ កាន់ក្រដាសតែងតាំងត្រឹមតែមួយសន្លឹកដើរបោកពលរដ្ឋនៅស្រុកវាលវែងជាច្រើននាក់អស់ប្រាក់រាប់ម៉ឺនដុល្លារ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីដើរធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់អស់លុយរាប់សិបម៉ឺនដុល្លារនៅក្នុងមូលដ្ឋានស្រុកវាលវែង ដោយគ្រាន់តែមានក្រដាសតែងតាំងមួយសន្លឹកជាប្រធានប្រតិបត្តិអនុសាខាសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព នៅស្រុកវាលវែងខេត្តពោធិ៍សាត់។

ការចាប់ខ្លួនជនឆបោករួបនេះ ធ្វើឡើងនៅវេលាម៉ោង ៧ និង ១២ នាទីយប់ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២៣ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។

លោកធាងឡេងអធិការនគរបាលស្រុកវាលវែងប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃឹមសុភ័ណ្ឌ អាយុ ៥៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថាជនសង្ស័យខាងលើបានដើរធ្វើសកម្មភាពឆបោកបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក វាលវែង ជាច្រើននាក់ ដោយម្នាក់ៗអស់ប្រាក់ ចាប់ពី ៤០០០ ដុល្លារឡើងទៅនិងលុយខ្មែរអ្នកខ្លះអស់មួយលានរៀល ២៤ លានរៀល ជាថ្នូរនិងការរត់ការចូលជាអតីតយុទ្ធជនដើម្បីទទួលបានប្រាក់បៀវត្ស។ នេះគ្រាន់តែប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចហើយនឹងមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតក៏រងគ្រោះដោយសារជនខាងលើឆបោកតាមរយៈការបញ្ចុះបញ្ចូលឱ្យចូលជាអតីតយុទ្ធជន ដោយសំអាងលើឯកសារមួយសន្លឹកដែលមានខ្លឹមសារជាសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ដែលតែងតាំងជននេះជាប្រធានប្រតិបត្តិអនុសាខាសមាគមផងនិងតាមរយៈសកម្មភាពការងារជាមួយអាជ្ញាធរ ក្រុមការងារ នៅក្នុងមូលដ្ឋានផងដើម្បីបង្ហាញឱ្យពលរដ្ឋឃើញមានទំនុកចិត្តដាក់ទុនជាមួយតែម្ដង។

សូមបញ្ជាក់ផងដែរថានេះជាករណីថ្មីមួយទៀតនៅក្នុងស្រុកវាលវែងដែលសមត្ថកិច្ចចាប់ខ្លួនជនឆបោកចាត់ការតាមនិតិវិធីច្បាប់បន្ទាប់ពីជំទាវអត់ក្រឹត ក្រោយពីបែកធ្លាយដឹងដល់ថ្នាក់ដឹកនាំខេត្តនិងមានបញ្ជាពីលោក សថេង ស្នងការនគរបាលខេត្ត ឯកឧត្តមកូយកាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតដល់ឯកឧត្តមទេសរដ្ឋមន្ត្រីគន់គីម ឱ្យកម្លាំងសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវឈានដល់ចាប់ខ្លួនជនឆបោកខាងលើចាត់ការតាមច្បាប់តែម្ដង៕

Leave a Reply

Your email address will not be published.