ម្តាយរវល់បោសសំអាត់នៅខាងក្រៅផ្ទះទុកឲ្យកូននៅក្នុងផ្ទះពីរនាក់បងប្អូនហើយកូនប្អូនបានទាញដកយកទូរសព្ទ័ដែលកំពង់សាកថ្ម បណ្តាលអោយ ឆក់ខ្សែភ្លើងស្លា_ប់….

 

 

ខេត្តបាត់ដំបង- មាន​ករណី​ឆក់​ខ្សែ​ភ្លើង​បណ្ដាល​អោយ​ស្លា_ប់​កុមារម្នាក់ ការពីថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ២០២៣ នៅ​ចំណុច​ក្រុម​ទី៩​ ភូមិ​រ៉ា​ ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង ។

សពកុមាររងគ្រោះ​មាន ឈ្មោះ​ គឹម​ស៊ាង​ មករា​ ភេទប្រុស​ អាយុ​៣ឆ្នាំ​ មាន​ទីលំនៅ​ ក្រុម​ទី៩​ ភូមិ​រ៉ា​ ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង ។

ម្ដាយ​បាន​ទុកអោយ​លេងនៅក្នុងផ្ទះពីរនាក់បងស្រី​ឈ្មោះ​ គឹម​ស៊ាង​ រីណា​ អាយុ​៥ឆ្នាំ​ ​រួច​ម្ដាយ​បាន​ចេញ​មកបោសផ្ទះនៅខាង

ក្រៅ​ ហើយ​កុមារ​ គឹម​ស៊ាង​ មករា​ (ស-ព)​បាន​ដក​ទូរសព្ទ​ដែល

ម្ដាយ​របស់​គេបាន​សាកថ្ម ​​នៅក្នុង​ផ្ទះយកមកលេងបណ្ដាល

អោយឆក់ស្លា_ប់​ភ្លាមៗតែម្តង ។

ក្រោយកើតហេតុសមត្តកិច្ចបានចុះមកពិនិត្យនិងបានសន្និដ្ឋានពិតជាបានឆក់និងខ្សែសាកថ្មទូរសព្ឌពិតប្រាកដមែននិងបានប្រគល់ស_ពអោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

សូមឪពុកម្តាយអាណាព្យាបាលបង្កើតការប្រុងប្រយ័ត្នផងចំពោះ

កូនតូចៗដើម្បីកុំអោយមានហេតុការណ៍កើតឡើងដូចករណីនេះទៀត ។

Leave a Reply

Your email address will not be published.