បើកត្រាក់ទ័រភ្ជួរដីចំការប៉ះចំមីនតោនបណ្តាលអោយផ្ទុះខ្ទេ_ចទាំងមនុស្ស ទាំងត្រាក់ទ័រ…
បាត់ដំបង ៖ បុរសម្នាក់បានស្លា_ប់បែកសា_ច់ជាចម្រៀកៗ ខណៈដែលបើកត្រាក់ទ័រភ្ជួរដីចំការមួយកន្លែងប៉ះត្រូវគ្រាប់មីនតោនបណ្តាលឱ្យផ្ទុះលាន់គក្រើកឭដូចរន្ទះបាញ់ ។ហេតុការណ៍គួអោយភ្ញាក់ផ្អើលខាងលើបានកើតឡើងកាពីវេលាម៉ោង ១២: ១០នាទីថ្ងៃត្រង់ថ្ងៃទី ០៩ ខែឧសភាឆ្នាំ២០២៣ នៅចំណុចអូត្រាំង ស្ថិតក្នុង ភូមិឈើទាល ឃុំសេរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង ។
ជនរងគ្រោះមានឈ្មោះ ង៉ែត ណារ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុក សំពៅលូន ខេត្តបាត់ដំបង ។តាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថានៅមុនពេលកើតហេតុ ជនរងគ្រោះបើកត្រាក់ទ័រភ្ជួដីចំការដើម្បីដាំពោតនៅទីតាំងដែលមិនធ្លាប់ភ្ជួរពីមុនមកទេព្រោះជាទីតាំងដីលិចទឹក តែដោយឆ្នាំនេះអាកាសធាតុក្តៅយូរពេកទឹករីង
អស់ទើបត្រាក់ទ័រភ្ជួកើតក៏បណ្តាលឱ្យប៉ះគ្រាប់មីនតោន ផ្ទុះបែកសា-ច់ជាច-ម្រៀកៗទាំងតៃកុងនិងត្រាក់ទ័រតែម្តង ។
ក្រោយពេលកើតហេតុក្រុមគ្រួសារសាច់ញ្ញាតិបានមកដឹកយកសា-កស-ពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។












