សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិស_ពបុរសម្នាក់ដែលបានស្_លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ័ជិះម៉ូតូបុកគំរបលូ…

 
ភ្នំពេញ-នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុចមុខហាងពេញចិត្ត ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣ កែងនឹង ២៤២ ស្ថិតក្នុងភូមិទី ១១ស្តិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជិះម៉ូតូបុកគម្របលូខ្លួនឯង។
 
មូលហេតុ ដោយម៉ូតូម៉ាកSuzuki nex ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AF 7763 បើកបរដោយបុរសម្នាក់ អាយុប្រហែលជា ២៥ ឆ្នាំបានជិះម៉ូតូលើបណ្ដោយផ្លូវលេខ ១៦៣ ទិសដៅ ពីទិសខាងត្បូង ទៅជើង ក្នុងល្បឿនលឿន បានជ្រុលទៅបុកគម្របលូ បណ្ដាលឱ្យគ្រោះថ្នាក់ធ្ង.ន់ តែដោយសារតែរបួ-សធ្ង-ន់-ធ្ងរ ជាអកុសលត្រូវបានស្លា–ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
 
បច្ចុប្បន្នសមត្ថកិច្ចបានយកស-ពទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីស្វែងរកសាច់ញាតិឲ្យមកទទួលយក ៕

Leave a Reply

Your email address will not be published.