ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅសង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ…
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំថោះ ព.ស .២៥៦៧ត្រូវនិងថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៣ នេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ បានប្រារព្ធកម្មវិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១៨២ រូប ក្រោមអធិបតេយ្យភាព ឯកឧត្តម ក្រូច ផាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន
កម្ពុជាសង្កាត់ ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ និង លោក សាំ ពិសិដ្ឋ សម្មាជិក អចិន្ត្រៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងសម្មាជិកសម្មារ ជិការបស់គណបក្សប្រជាជនកម្ពុជាក្នុងឪកាសនោះ ឯក ឧត្តមបានថ្លែងអំណរដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេច អគ្គមហាសេនាបតីតេ
ជោ ហ៊ុន សែន ជាប្រមុខបានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍ។
អង្គពិធីទាំងមូលបានប្រព្រឹតទៅប្រកបដោយក្តីសោមនស្សរីករាយនិងមានការចូលរួមយ៉ាងច្រើនកោះកពីសម្មាជិកសម្មារជិការបស់គណបក្សប្រជាជនកម្ពុជា ។













