សាលាដំបូង ខេត្ត ព្រះសីហនុ កាលពី ថ្ងៃ ទី ៣ ខែ ឧសភា ឆ្នាំ ២០២៣ បាន ចេញ ដីកា បង្គាប់ ឲ្យ ឃុំខ្លួន លោក ដេវិដ ឆាណាយវ៉ា ជា បណ្ដោះអាសន្ន នៅ មន្ទីរ ពន្ធនាគារ ខេត្ត ព្រះសីហនុ ក្រោម ការ ចោទ ប្រកាន់ ចំនួន ២ បទល្មើស គឺ ញុះញង់ ឲ្យ ប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ និង បទ បរិហារកេរ្តិ៍ ជា សាធារណៈ

 

 

ដីកា បង្គាប់ ឲ្យ ឃុំខ្លួន ជន ត្រូវ ចោទ លោក ដេវិដ ឆាណាយវ៉ា ចេញ ដោយ លោក ផាត់ ពៅ ចៅក្រម ស៊ើបសួរ នៃ សាលាដំបូង ខេត្ត ព្រះសីហនុ កាលពី ថ្ងៃ ទី ០៣ ខែ ឧសភា ឆ្នាំ ២០២៣ បាន ឲ្យ ដឹង ថា នៅ ក្នុង ដីកា បង្គាប់ ឲ្យ ឃុំខ្លួន នៃ សំណុំរឿង លេខ ៤៥២/០៣.០៥.២០២៣ លេខ ស៊ើបសួរ ៣៨៦ ប្រ . ក /០៣.០៥.២០២៣ លេខ ៦៩៨ ដ . ប . ឃ . ខ / ឋ /២៣ ដោយ ៖

 

បាន បញ្ជា ឲ្យ ភ្នាក់ងារ មាន សមត្ថកិច្ច នៃ កម្លាំង សាធារណៈ ធ្វើការ នាំ ខ្លួន ជន ត្រូវ ចោទ ឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅ ក្រៅ កូន មាន វាសនា ភេទ ប្រុស អាយុ ៥១ ឆ្នាំ ( កើត ថ្ងៃ ទី ០២ ខែ កុម្ភៈ ឆ្នាំ ១៩៧២) ជនជាតិ ខ្មែរ ( ដែល មាន សាវតារ ជាតិ ដូច ខាង លើ ) ទៅ ឃុំខ្លួន នៅ ពន្ធនាគារ ខេត្ត ព្រះសីហនុ ដោយ អនុវត្ត ឲ្យ បាន ត្រឹមត្រូវ តាម នីតិវិធី ច្បាប់។

 

១/បង្គាប់ ឲ្យ ប្រធាន ពន្ធនាគារ ខេត្ត ព្រះសីហនុ ទទួល យក ជន នេះ និង ឃុំខ្លួន ជន នេះ រហូត ដល់ មាន បញ្ជា ថ្មី សម្រេច ផ្សេង ពី នេះ។

២/ បង្គាប់ ឲ្យ គ្រប់ ភ្នាក់ងារ នៃ កម្លាំង សាធារណៈ ទាំងអស់ នៅ ពេល ត្រូវ បាន បង្ហាញ ដីកា នេះ ត្រូវ សហការ អនុវត្ត ឲ្យ បាន ល្អ នៅ ក្នុង ករណី ចាំបាច់។

 

សូម បញ្ជាក់ ថា លោក ដេវិដ ឆាណាយវ៉ា ត្រូវ បាន ធនាគារ កាណាឌីយ៉ា ប្ដឹង ទៅ នាយ ឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ កាលពី ថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០២៣ ពាក់ព័ន្ធ នឹង បញ្ហា ដីធ្លី នៅ ភូមិ ចំណោត រាម ឃុំ បិត ត្រាំ ង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ៕

ប្រភព (មករា)

Leave a Reply

Your email address will not be published.