ករណីបុរសម្នាក់ យកកាំភ្លើងគំរាមជាងកាត់សក់ត្រូវបាន អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ…
ភ្នំពេញ ៖ លោក សេង ម៉េងស្រ៊ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា
ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣ បានបើកការ
ស៊ើបសួរលើបុរសម្នាក់ ដែលបានស្រែកជេរឡូឡា និងយកកាំភ្លើងទៅភ្ជង់
គំរាមជាងកាត់ សក់ក្នុងហាងយីហោ RHMស្ថិតនៅតាមបណ្តោយផ្លូវលេខ
៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនសង្ស័យនោះមានឈ្មោះ លឹម សុងឆ័យ អាយុ៣៣ ឆ្នាំ មុខរបរ ជាអា
ជីវករលក់ដូរ រស់ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
បុរសរូបនោះត្រូវបានសមត្តកិច្ចនគរបាលចាប់បញ្ជូនខ្លួនទៅសាលា ដំបូង
រាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពស្រែកជេរឡូឡា និងយកកាំ
ភ្លើងគំរាម ក្នុងហាងកាត់សក់យីហោ RHM ធ្វើឲ្យមានការភ្ញាក់ផ្អើល ។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣បុរសនោះបានទៅស្រែកជេរឡូឡា
និងយកកាំភ្លើងសគំរាមអ្នកដទៃ ហើយត្រូវបុគ្គលិកនៅក្នុងហាង ហាមឃាត់
កុំឲ្យសើចលឺព្រោះរំខានដល់ភ្ញៀវមកកាត់សក់នៅទីនោះដែរ ។ តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃខែខាង
លើបានបង្ហាញថា បុរសម្នាក់នោះស្លៀកខោខូវប៊យ ពាក់អាវយឺតលឿង ជិះ
រថយន្តទំនើប១គ្រឿង ពាក់ស្លាកលេខការ៉េពីរ(២២២២)បានចូលទៅក្នុង
ហាងកាត់សក់យីហោ RHM រួចស្រែកជេរគេជេរឯង ។ មួយសន្ទុះក្រោយមកបុរសនោះបានដើរចេញទៅក្រៅ ទំនងចូលក្នុងរថយន្ត ក៏យកគ្រាប់កាំភ្លើងពិតមកបាចនៅក្នុងហាង បង្កឲ្យមានការភ័យខ្លាចដល់
ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយរង់ចាំកាត់សក់ ។ បន្ទាប់មកទៀតបុរសនោះបានដើរចេញវិញ និងបានយកកាំភ្លើងខ្លីសសៀត
ចង្កេះ សោយអាវឡើងលើ ដើម្បីគំរាមជាងកាត់សក់ទំនងចង់បញ្ជាក់ថាខ្លួន
មានកាំភ្លើង ។
ក្នុងរូបភាពវីដេអូនោះទៀតបានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវនៅ
ក្នុងហាង មានការភ័យខ្លាចយ៉ាងខ្លាំង រហូតអ្នកខ្លះលើក ដៃសំពះអង្វ សុំឲ្យ
បុរសនោះបញ្ឍប់សកម្មភាព ខណៈភ្ញៀវដទៃបានរត់ចេញពីហាងទាំងព្រ
លឹងចឹងសក់គ្រប់គ្នា ។ ទង្វើទាំងអស់នោះហើយដែលធ្វើឲ្យសមត្តកិច្ចឈានដល់ការឃាត់ខ្លួន និង
កសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី
ចាត់ការតាមផ្លូវច្បាប់ ៕ ប្រភព (មករា)












