កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ករណីចោរកម្មលួចកាបូបលុយរបស់ប្រជាពលរដ្ឋនៅស្រុកឧដុង្គ…
ខេត្តកំពង់ស្ពឺ ៖វេលាម៉ោង១០:៤០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នៅចំណុចភូមិចាអោកឃុំ ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
មានករណីចោរកម្មលួចកាបូបលុយពេលធ្វើសកម្មភាពក្រុមចោរបាន
ប្រតាយប្រតប់ ជាមួយជនងគ្រោះ
ហើយ រត់ចោលម៉ូតូឡើងលើភ្នំ ក្រោយមកត្រូវបានសមត្ថកិច្ច ពទ្ធ័
ចាប់បានភ្លាមៗ។
ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖
ទី១ ឈ្មោះសែម ប៊ុនធឿន ភេទ ប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិស្រែ
អំបិល ឃុំ ត្រពាំងគង ស្រុក សំរោងទងខេត្តកំពង់ស្ពឺ ។
ទី ២ ឈ្មោះ ចិត្រ សាវិន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្រែ
អំបិល ឃុំ ត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងរួមមាន កាបូបស្ពាយ១ ទូរស័ព្ទដៃម៉ាកអូប៉ូចំនួន២គ្រឿង និង
ទឹកប្រាក់៥០០០០រៀល និងម៉ូតូ១គ្រឿងម៉ាកអ៊ិចស៊ីទរ័ ពណ៌ក្រហម គ្មានផ្លាកលេខ ជាមធ្យោបាយធ្វើសកម្មភាព។
តាមចម្លើយសារភាពរបស់ជនសង្សយ័ខាងលើ បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពចូលលួចកាបូបលុយរបស់ជនរងគ្រោះ ខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន
នគរបាលស្រុកឧដុង្គ កសាងសុំរឿង ចាត់ការតាមនិតិវិធី។













