មន្រ្តីយោធាខេត្តព្រះសីហនុម្នាក់ បានបាញ់សម្លា_ប់ខ្លួន ក្នុងដីចំការមួយ កន្លែងនៅភូមិ ត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ….!
ខេតតាកែវ ៖មន្ត្រីយោធាសក្កិ៤កន្លះម្នាក់បានធ្វើអត្តឃាតដោយយកកាំ
ភ្លើងខ្លីធ្វើអត្តឃាតបាញ់សម្លា_ប់ខ្លួនឯងបណ្តាលអោយស្លា_ប់ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៤រសៀលនាថ្ងៃទី ៤ ខែ
ឧសភាឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ ត្រពាំងឬស្សី សង្កាត់បារាយណ៍ក្រុង
ដូនកែវ ខេត្តតាកែវ ។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអោយដឹង
ថា ករណី មន្រ្តីយោធាម្នាក់ បា_ញ់សម្លា_ប់ខ្លួន ក្នុងដីចំការ ស្ថិតនៅភូមិត្រ
ពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ នោះ គឺជាករណីធ្វើអត្តឃាតខ្លួន
ឯង បាញ់សម្លា_ប់ខ្លួនឯង ពិតប្រាកដមែន ជនរងគ្រោះមានឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន បំរើការងារ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ភូមិភាគ
ទី៣។
យោងតាមការបញ្ជាក់ពី សាច់ញាតិជនរងគ្រោះ បានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញមកខេត្តព្រះសីហនុ ដោយរថយន្តផ្ទាល់ខ្លួន គឺបានយកសោរបង ពីពូនៅផ្ទះខាងមុខ មកចាក់ចូលដីចំការឳពុកម្ដាយខ្លួន ស្រាប់តែមួយសន្ទុះក្រោយ ក៏លឺស្នូកាំភ្លើងសាច់ញាតិជនរងគ្រោះក៏ចូលមកមើល ស្រាប់តែជនរងគ្រោះដេកស្លា_ប់ នៅកញ្ជុះក្នុងចំការតែម្ដង។ សាច់ញាតិជនរងគ្រោះ ក៏មិនទាន់ដឹងលម្អិតថា ជនរងគ្រោះមានវិបត្តិអ្វី នោះទេ ដែលឈានទៅដល់ការបាញ់សម្លា_ប់ខ្លួនឯងបែបនេះ ៕












