បាក់រណ្ដៅ បូមរ៉ែមាស បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់  ស្ថិតនៅចំនុចអូករហាក់ ក្នុងតំបន់ស្នងអន នៅក្នុងភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ….

 

ខេត្តកំពង់ធំ៖  នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ហេតុការណ៍ករណីបាក់រណ្ដៅ បូមរ៉ែមាស បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ បានកើតឡើង  ស្ថិតនៅចំនុចអូករហាក់ ក្នុងតំបន់ស្នងអន នៅក្នុងភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ រណ្តៅបូមរ៉ែមាសនេះ ជារបស់ឈ្មោះ ស្វាយ ភឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកអ្នកស្លា.ប់ទាំង ៤នាក់នេះ រួមមាន៖ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ទី២- ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់ៗ ទី៣- ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ និងទី ៤- ឈ្មោះ ពេល វទ្ធី (ហៅតាវ៉ែនតា)ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះ មុនពេលកើតហេតុ មកពីស្រុកកំណើត ដើម្បីផ្សងព្រេង រករ៉ែមាស នៅទីតាំងនេះ ។ ករណីបូមរណ្តៅរ៉ែមាសខាងលើ គឺក្រុមជនរងគ្រោះ អាចរកបានតិចតួច ដើម្បីបានកម្រៃ សម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ ដោយមិនមានសេសសល់ជាដុំកំភួនអ្វីនោះទេ ហើយក៏ជួបនូវឧប្បទ្ទវហេតុនេះ ខណៈពួកគេ កំពុងតែធ្វើសកម្មភាពបូមរ៉ែមាស។ តែត្រូវដីបាក់ សង្កត់ជាប់ នៅក្នុងរណ្តៅតែម្តង ទំរាំតែអ្នកនៅខាងលើ នាំគ្នាជួយយកជនរងគ្រោះចេញពីក្នុងរណ្តៅបាន គឺក្រុមជនរងគ្រោះ បានស្លា.ប់បាត់បង់ជីវិតអស់ទៅហើយ។ ក្រោយពីធ្វើកោសលវិនិច្ឆ័យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Leave a Reply

Your email address will not be published.