បុរសម្នាក់ធ្លាក់ពីលើអាគារសំណង់បណ្តាលឲ្យស្លា_ប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល…
ភ្នំពេញ:បុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពេច សង្ស័យធ្លាក់ពីលើអាគារខុន
ដូរកំពុងសាងសង ត្រូវបានអ្នកជិតខាងដែលប្រកបរបរក្បែរនោះលឺសូរ
សម្លេងលេងខ្ពោកក្រឡេកមើលទៅឃើញជនរងគ្រោះធ្លាក់មកជាប់ជាមួយ
មែកឈើរងរបួសធ្ងន់នៅមុខអាគារខុដូរនាំគ្នាជួយសង្រ្គោះបឋមនិងទំនាក់ទំនងទៅរថយន្តសង្រ្គោះបន្ទាន់ ជាអកុសល្យជនរងគ្រោះបានស្លា_ប់បាត់ទៅ
ហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០២៣ស្ថិននៅចំណុចអាគារកំពុងសាងសង់ផ្លូវ
៤៣០សង្កាត់ទួលទំពូងទី២ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស_ពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរស អាយុប្រហែល៣០ឆ្នាំជាង។
បើយោងតាមប្រភពព័ត៌មានពីបុរសជាងជួសជុលម៉ូតូក្បែរនោះបានឱ្យដឹងថា ខណៈគាត់កំពុងតែជួសជុលម៉ូតូឲ្យភ្ញៀវស្រាប់តែលឺសំឡេងប្រោកធ្លាក់
មកលាន់ខ្ពោកក្រឡេកមើលទៅឃើញជនរងគ្រោះធ្លាក់មកជាប់ជាមួយមែកឈើដែលនៅមុខអាគារខុនដូរ គាត់ក៏នាំគ្នារត់ទៅជួយសង្រ្គោះបឋមនិងទាក់ទងទៅរថយន្តពេទ្យដើម្បីមកជួយសង្គ្រោះជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បើតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅសំណង់ខុនដូខាងលើបានឲ្យដឹងថារូបគាត់កំពុងដេកក្នុងអង្រឹងក្នុងអាគារខុនដូរជាន់ផ្ទាល់ដីជាប់របងច្រកចេញចូលក៏ស្រាប់តែឮសំឡេងធ្លាក់មកពីលើទាក់មែកឈើធ្លាក់មកដល់ដីលាន់ខ្ពុក មើលទៅក៏ឃើញជនរងគ្រោះសន្លប់ស្ដូកស្ដឹងនៅលើផ្លូវតែ
ម្ដងហើយអ្នកជិតខាងក៏នាំគ្នាជួយសង្រ្គោះបឋមជាអកុសល្យជនរងគ្រោះក៏បានស្លា_ប់ រួចក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។
ប្រភពដដែលបានបន្តទៀតថាសំណង់អាគារខុនដូខាងលើ មិនមានជាងឬ
កម្មករនៅនោះទេក្រុមជាងនិងកម្មករបានផ្អាកធ្វើការ២ថ្ងៃមកហើយនៅតែរូបគាត់ជាសន្តិសុខយាមការដ្ឋានវេនថ្ងៃប៉ុណ្ណោះ ហើយក៏មិនដឹងថាបុរសខាងលើមកពីណានោះដែរបានជាធ្លាក់មកទាក់នឹងមែកឈើនៅខាងមុខអាគារខុនដូបណ្ដាលឱ្យស្លា_ប់តែម្ដង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការហ៊ុព័ទ្ធខ្សែនិងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យដើម្បីចុះមកពិនិត្យស_ព។ ជុំវិញករណីខាងលើនេះដែរសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់នៅជុំវិញទីតាំងកន្លែងកើតហេតុ៕












