បុរសជាជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងជោកជាំ បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តមួយទៀត បណ្ដាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់…

 

ភ្នំពេញ៖   នៅ យប់ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ត្រង់ចំណុចមុខមន្ទីរពេទ្យ ជោរី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿងម៉ាក Hilux Revo ពណ៌ស  ពាក់ផ្លាកលេខ AT23 2.0905 បេីកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AT-3933 ដែលកំពុងជិះលក្ខណៈគ្រួសារ ដោយបុកចំចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យស្រ្តីម្នាក់ដែលអង្គុយនៅខាងឆ្វេងរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យភ្លាមៗ ។ រីឯរថយន្តបង្កមិនបានឈប់ទេ គឺបានព្យាយាមបេីករត់បានជាង១០០ម៉ែត្រ ដោយសារតែរថយន្តដាច់កាឡេកង់ខាងមុខទេីបអស់ល្បឿនទៅមុខលែងរួច ។ ចំណែករថយន្ត Ford រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ។  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញឱ្យចុះមកវាស់វែង ស្ទូចយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

Leave a Reply

Your email address will not be published.