ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះផ្ទះល្វែងមួយកន្លែងស្ថិតនៅខណ្ឌចំការមនបង្កឲ្យមានការភ្ញាក់ផ្អើល….

ភ្នំពេញអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្ទះលេខ៨៤C ផ្លូវ៤៣០ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ហេតុការណ៍ អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះផ្ទះជាន់ទី១ ប្រហែល ៥០% រួមនឹងសម្លៀកបំពាក់សម្រាប់លក់ ចំនួន ៦០០០០ខោ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំពោះប្រភេទសំណង់ខាងលេី គឺជាផ្ទះល្វែង ទំហំ ០៤ម៉ែត្រ x ១៦ម៉ែត្រ។

នៅវេលាម៉ោង ២និង០០នាទីរសៀលនាថ្ងៃដដែល បានរលត់ទាំងស្រុង ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ ០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកទអស់ ០១ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០៨ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៤ម៉ែត្រគូប៕

Leave a Reply

Your email address will not be published.