ក្មេងប្រុសពីរនាក់និងក្មេងស្រីម្នាក់ត្រូវ រន្ទះ បា.ញ់ស្លា.ប់និងសន្លប់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ…

 

 ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង១៧;៣៥នាទីភ្លៀងលាយឡំនិងខ្យល់ ផ្គររន្ទះបាញ់បណ្ដាលឲ្យក្មេងប្រុសពីរនាក់បានស្លា_ប់ខណៈកំពុងបេះផ្លែព្រីងនៅ និងកន្លែងព្រមទាំងក្មេងស្រីម្នាក់ទៀតខណៈកំពុងដេញគោត្រូវបានរន្ទះបាញ់បណ្តាលឲ្យសន្លប់ធំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើត ឡើងនៅចំនុចភូមិចុងពរ ឃុំព្រៃក្រឡាចស្រុករុក្ខគីរី ខេត្តបាត់ដំបង។ សមត្ថកិច្ចឲ្យដឹងថា:ករណីគ្រោះធម្មជាតិភ្លៀងខ្យល់ លាយទ្បំផ្គររន្ទះកើតឡើងបណ្តាលអោយស្លា_ប់ក្មេងប្រុស០២នាក់ និងក្មេងស្រីម្នាក់សន្លប់ធំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្មេងរងគ្រោះមានឈ្មោះ៖ ១. ឈ្មោះ និត ប្រុសនុត ភេទប្រុស អាយុ០៨ ឆ្នាំ រស់នៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង(ស្លា_ប់)។ ២. ឈ្មោះ និត ប្រុសនុន ភេទប្រុស អាយុ១០ឆ្នាំរស់នៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរីខេត្តបាត់ដំបង(ស្លា_ប់)។ ៣. ឈ្មោះ វុធ ធារា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ ថ្នំ ឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់បណ្តាលអោយសន្លប់ខណៈពេលដែលកំពុងដេញគោចូលក្រោលពេលមេឃកំពុងភ្លៀងខ្លាំង និងបានដឹងខ្លួនក្រោយពេលដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នពេលមានមេឃភ្លៀងនិងគ្រោះធម្មជាតិផ្សេងៗទាំងអស់គ្នា ។​

#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.