ប្រជាពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងសាកស-ពមនុស្សនៅចំនុចក្នុងបឹងឈូក ខាងកើតវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ….
ភ្នំពេញ៖នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី៣០មេសា ឆ្នាំ២០២៣ បុរសម្នាក់ឈ្មោះ រស់ ចាន់វណ្ណេត មុខរបរ កសិករ ស្នាក់នៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រូបគាត់បានទៅបូមទឹករណ្តៅដើម្បីចាប់ត្រី
នៅចំនុចបឹងឈូក ខាងកើតវត្តគល់ទទឹង ក៏បានប្រទះគ្រោងឆ្អឹងសាពស-ព
មនុស្ស រួចរាយការណ៍ប្រាប់ប្រជាការពារសង្កាត់ព្រែកថ្មីតែម្តង។
សកសពមិនស្គាល់អត្តសញ្ញាណ(នៅសល់តែគ្រោងឆ្អឹង) នៅក្បែរកន្លែង
កើតហេតុសមត្ថកិច្ចរកឃើញខោខ្លីពណ៌ក្រហមមានគ្រោងឆ្អឹងជើងមួយចំនួននិងរកឃើញអាវយឺតដៃវែងពណ៌ក្រហមលាយខ្មៅមានគ្រោងឆ្អឹងជំនីនិងដៃមួយចំនួន នៅក្នុងទឹកមានលលាដ៏ក្បាលស-ពមិនមានស្លាកស្នាមអ្វីទេ។
តាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា:មិនអាចសន្និដ្ឋានបានទេព្រោះសល់តែគ្រោងឆ្អឹង។
បច្ចុប្បន្ន:គ្រោងឆ្អឹងសាកស-ពខាងលើប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល
ព្រែកថ្មីដើម្បីបន្តនិតិវិធី។












