កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន…
កំពង់ស្ពឺ ÷ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០៥នាក់ នៅចំណុចភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ មាន៖
ទី១-ឈ្មោះងិន ដាភេទ ប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកណ្ដក់
ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ទី២-ឈ្មោះ ជន ថុល ភេទ ប្រុស អាយុ ៣១ឆ្នាំនៅភូមិកណ្ដក់ឃុំព្រៃ
ក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ទី៣-ឈ្មោះ ចក់ នុន ភេទ ប្រុស អាយុ ២៨ឆ្នាំនៅភូមិកណ្ដក់ ឃុំព្រៃ
ក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ទី៤-ឈ្មោះសៅ ម៉ាប់ ភេទ ប្រុស អាយុ ២៧ឆ្នាំនៅភូមិកណ្ដក់ឃុំព្រៃ
ក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ទី៥-ឈ្មោះ នីន អ៊ីត ភេទ ប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុរួមមាន ÷ ម្សៅក្រាមពណ៌សថ្លា ២កញ្ចប់តូច ទម្ងន់ ក្រាម , ម៉ូតូ ១ , អាវុធកែច្នៃ ១ , កាំបិតផ្គាក់ ៣ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង5នាក់និងវត្ថុតាងកម្លាំងការិយាល័យជំនាញ
កំពុងសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕












