ឃាត់ខ្លួនជនសង្ស័យជាសន្តិសុខផ្សារ ម្នាក់ ពីបទលួចគាស់យកក្រវិល កំប៉ុងស្រាបៀរ នៅក្រុងខេមរៈភូមិន្ទ…

 

 

កោះកុង៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង ខេមរភូមិន្ទបានធ្វើការឃាត់ខ្លួនជន

សង្ស័យឈ្មោះ ឡេង វុទ្ធី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរសន្តិសុខផ្សារ មានទីលំនៅភូមិ០១ សង្កាត់ដងទង់ ករណីគាស់តូប និងគាស់ស្រាបៀ

យកក្រវិលកំប៉ុង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រោយសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានយកពូថៅពីតូបលក់សាច់ជ្រូកក្បែរនោះ មកវាយបំបែកសោ រួចធ្វើសកម្មភាពគាស់យកក្រវិលកំប៉ុងនៅតូបលក់អីវ៉ាន់នោះតែម្ដង។ វត្ថុតាងដកហូតរួមមាន៖ ពូថៅ០១ដើម និង ក្រវិលកំប៉ុងចំនួន១១។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំ

នាញ ចាត់ការបន្តតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published.