កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចុះពិនិត្យរដ្ឋបាលនិងបង្រ្កាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់…
ខេត្តពោធិ៍សាត់ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដោយមានការ ចូលរួមពីក្រុមប្រឹក្សាសង្កាត់ មេភូមិ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិ ការនគរបាលក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យរដ្ឋបាល ចំពោះអ្នកស្នាក់នៅ និង នៅចំណុចបន្ទប់ជួល ខាងជើងសាលាបឋមសិក្សាព្រៃញីស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣៥នាទី។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ អ៊ុត ស្រេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ ត្រូវជាប្ដី ជាមុខសញ្ញាចេញពីពន្ធនាគារ បានរយះពេល០៣ឆ្នាំ ក្នុងករណីមនុស្សឃាដ និងជួញដូរគ្រឿងញៀន ។ ប្រពន្ធឈ្មោះវន ច្រិបភេទស្រី អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធស្នាក់នៅបន្ទប់ជួលខាងលើ បានរត់គេចខ្លួន។ វត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់០,៥០ក្រាម គិតសាច់ថ្នាំសុទ្ធ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរចំនួន០១សន្លឹក។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












