កម្លាំងជំនាញ់អង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិសហរការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានចុះស្ទាក់ចាប់បានរថយន្តកំពុងដឹកឈើខុសច្បាប់១គ្រឿង…

 

ខេត្តមណ្ឌលគិរី : នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣នៅវេលាម៉ោង 9:55នាទីព្រឹកមានរថយន្តម៉ាកហ្វ័រណ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2U.6487 បានដឹកឈើគ្រោងទ្វារកែច្នៃខុសច្បាប់

ចេញពីតំបន់នីម៉ង់ស្រុកកែវសីមាកាត់តាមភូមិពូត្រុំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី រថយន្ត១គ្រឿងនេះតែងតែធ្វើសកម្ម

ភាពដឹកជញ្ជូនឈើរជារៀងរាល់ថ្ងៃចៃដន្យនៅព្រឹកថ្ងៃសុក្រកងកម្លាំង

អង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិ ប្រចាំនៅខាងចំណុច

ភូមិពូត្រុំលោចាន់ សុខបានសហការគ្នាជាមួយកម្លាំងខណ្ឌរដ្ឋបាល

ព្រៃឈើខេត្តមណ្ឌលគិរី ដឹកនាំដោយលោកសុខ សារួនបានធ្វើការ

ស្ទាក់ឃាត់រថយន្តយន្តដឹកឈើ១គ្រឿងនិងរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ចំណែកតៃកុងបើកបររថយន្តដឹកឈើបានរត់គេចខ្លួន

បាត់អស់រលីងគ្មានស្រមោល៕

 

Leave a Reply

Your email address will not be published.