ចេញមកពីគុកមិនរាងចាលចេញធ្វើសកម្មភាពឆក់បានសម្រេច១៨ករណីទៀសមត្ថកិច្ចចាប់បញ្ជូនទៅកាន់តុលាការម្តងទៀត ចាំមើលចេញមកលើកនេះកែខ្លួនឬអត់…
ភ្នំពេញ-នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យ
បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់មានឈ្មោះ៖
១-ឈ្មោះយ៉ាន់ សាន់ដេ ហៅឧត្តម សាន់ដេ ហៅកែវ សាន់ដេ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅស្នាក់នៅក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
២-ឈ្មោះបាំង លេងហ៊ួរ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅស្នាក់នៅផ្ទះ
ជួលផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។និងឃាត់ខ្លួននៅចំណុចកន្លែងលេង
ហ្គេមបាញ់ត្រីផ្សារចិន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើ
លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ )របស់ប្រជាពលរដ្ឋក្នុងរាជ
ធានីភ្នំពេញ ចំនួន ១៨ ករណី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
-ករណីទី១ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ស នៅចំណុចកន្លែងលក់ចង្រិតលើផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៤៣៦ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២០ និង ៣០ នាទី ។
-ជនរងគ្រោះ ឈ្មោះផា ស្រីហ័ង ភេទស្រី ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅផ្ទះលេខ៧១ ផ្លូវលេខ៦៤២ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ
ករណីទី២ ឆក់ទូរស័ព្ទម៉ាកសាំងសុង ពណ៌ ខ្មៅ នៅចំណុចមុខវត្តឧណ្ណាឡោម សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន
-ករណីទី៣ ឆក់ទូរស័ព្ទដៃម៉ាកOPPO ពណ៌ ខ្មៅ នៅចំណុចម្តុំផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃមិនចាំ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១និង០០ នាទី ។
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន
-ករណីទី៤ ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ខ្មៅ នៅចំណុចម្តុំវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពី ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១និង០០ នាទី ។
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន
-ករណីទី៥ ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ខ្មៅ នៅចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃមិនចាំ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២និង០០ នាទី ។
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ បារាំង
ករណីទី៦ ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន១១ ប្រូ ពណ៌ខ្មៅនៅចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មិនចាំ ថ្ងៃខែ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១ និង៣០ នាទី ។
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន
ករណីទី៧ ឆក់ទូរស័ព្ទម៉ាក អាយហ្វូនX ពណ៌ខ្មៅ នៅចំណុចក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មិនចាំថ្ងៃ ខែ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០ និង០០ នាទីរំលងអាធ្រាត
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន
ករណីទី៨ ឆក់ទូរស័ព្ទម៉ាក អាយហ្វូន៧ ពណ៌ខ្មៅ នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២ និង០០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិបារាំង
-ករណីទី៩ ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន១២ ប្រូម៉េក ពណ៌សូកូឡា ចំណុចក្រោយក្បែរផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២ និង០០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន
-ករណីទី១០ ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន១១ ប្រូម៉េក ពណ៌ស នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០ និង០០ នាទីរំលងអាធ្រាត
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន
_ករណីទី១១ ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន អ៊ិចម៉េក ពណ៌ខ្មៅ នៅចំណុចក្រោយវិទ្យា ល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩ និង០០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន
-ករណីទី១២ ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន១៤ប្រូម៉េក ពណ៌ខ្មៅ ចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២ និង០០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន
_ករណីទី១៣ ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន១៣ ពណ៌ឈាមជ្រូក ចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០ នាទី
-មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន
-ករណីទី១៤ ឆក់ទូរស័ព្ទដៃម៉ាកសាំសុងអេស៨ ពណ៌ខ្មៅ នៅចំណុចផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០ និង០០ នាទីរំលងអាធ្រា
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិចិន
-ករណីទី១៥ ឆក់ទូរស័ព្ទដៃ ចំណុចផ្លូវខាងជើងអគារវឌ្ឍនៈ កែងព្រះមន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩ និង០៣ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ
-ករណីទី១៦ ឆក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ខ្មៅ នៅចំណុចក្រោយផ្សារអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៣០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ
-ករណីទី១៧ ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌សំបកឪឡឹក នៅចំណុចមុខហាងDOS ផ្លូវសប៊ិតសង្កាត់
ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៣០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ចិន
-ករណីទី១៨ ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ម៉េក ពណ៌សំបកឪឡឹក នៅចំណុចមុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង៣០ នាទី
-ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ចិន
បច្ចុប្បន្នជនសង្ស័យខាងលើ កំលាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕












