បុគ្គលិកក្រុមហ៊ុនឯកជន២នាក់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ខណ:កំពុងតែជិះម៉ូតូសុខៗត្រូវដែកបារ៉ាស់កម្ពស់ផ្លូវធ្លាក់ត្រូវ…
ភ្នំពេញ-ពិតជាមិនធម្មតាមែនម្ចាស់ឃ្លាំងមួយកន្លែងមានសិទ្ធយកដែកបារ៉ាស់កំណត់កម្ពស់ផ្លូវបិទផ្លូវមិនឲ្យរថយន្តធន់ធំខ្ពស់ចេញចូលផ្លូវបេតុងសាធារណ:មួយកន្លែង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រោយពេលដែលម្ចាស់ឃ្លាំងខាងលើបានបើកបារ៉ាស់កម្ពស់ផ្លូវឲ្យរថយន្តកុង
តីន័ររបស់ក្រុមហ៊ុនគាត់ចូលដាក់ទំនិញនៅក្នុងឃ្លាំងរបស់គាត់ ហើយក៏បានឲ្យសន្តិសុខបិទប៉ារ៉ាស់វិញ ស្របពេលនោះក៏មានបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយក្រុមជិះម៉ូតូឆ្លងកាត់បារ៉ាស់ខាងលើ ខណ:ជិះមកដល់ចំនុចកើតហេតុច្រវ៉ាកសម្រាប់ទាញបិទបារ៉ាស់ក៏បានរបូតបណ្តាលឲ្យធ្លាក់បារ៉ាស់ដែកត្រូវអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
ជនរងគ្រោះទាំង២នាក់ខាងលើមានឈ្មោះទី១ -នាង ស៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកផ្នែកឃ្លាំង ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាលរងរបួសធ្ងន់ ។
និងទី២-ឈ្មោះឈរ ភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នភសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់ដង្កោបានចុះមកពិនិត្យនិងធ្វើការសម្របសម្រួលជាមួយជនរងគ្រោះទាំង២នាក់និងម្ចាស់ឃ្លាំងដោះស្រាយសំណងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕












