សមត្ថកិច្ចស្រុកគិរីវង់ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីឆែកឆេឃើញមានម្សៅក្រាមថ្លាព៌ណសចំនួន០១កញ្ចប់និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត….
ខេត្តតាកែវ ៖វេលាម៉ោង ១៧:០៣នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានចាត់លោកវរសេនីយ៍ទោ ហៀប ស្រីម លោកវរសេនីត្រីយ៍ នៅ នី និងលោកអនុសេនីយ៍ឯក ញ៉ាញ់ តយ អធិការរងដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។
ហើយក៏បានជួបមុខសញ្ញាមានការសង្ស័យបន្ទាប់មកសមត្ថកិច្ចបានឃាត់បានខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ឃុំ ជា អាយុ៣៧ឆ្នាំ រស់នៅភូមិថ្នល់លោក ឃុំព្រៃអំពក ស្រុកគិរីវង់ ។
ក្នុងនោះឆែកឆេររកឃើញមានម្សៅក្រាមថ្លាព៌ណសចំនួន០១កញ្ចប់នៅ នឹងខ្លួនរបស់ជនសង្ស័យ រួមទាំងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយ ចំនួនទៀត រួមទាំងម៉ូតូ០១ គ្រឿងម៉ាកExciter។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។












