អាសូណាស់!បុរសម្នាក់ដើររើសអេតចាយអស់កម្លាំងដេកលង់លក់មួយភាំងរមាលធ្លាក់ចូលទឹកទន្លេស្លា_ប់…

 

ភ្នំពេញ- បុរសម្នាក់ក្រោយពេលដើររើសអេតចាយហត់អស់កម្លាំងមកដេកលើបង់មួយភាំងរមាលធ្លាក់ចូលទឹកទន្លេលង់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិនិងភ្ញៀវទេចរណ៍អន្តរជាតិដែលកំពុងតែដើរកំសាន្តលេងនៅមុខបរមរាជវាំង។

ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១២

និង០០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំនុចមាត់ទន្លេមុខបួន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពបុរសខាងលើនេះមានឈ្មោះ យស់ សំណាង ហៅតួ អាយុ២៩ឆ្នាំ មុខរបររើស

អេតចាយ ស្នាក់នៅបន្ទប់ជួលម្តុំវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យោងតាមប្រភពព៍ត័មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ

ឃើញជនរងគ្រោះខាងលើបានដើររើសសំបកកំប៉ុងអេតចាយដើម្បីយកទៅលក់យកលុយចិញ្ចឹមក្រពះ នៅចំនុចម្តុំមាត់ទន្លេមុខវាំង ក្រោយពេលដើររើសអេតចាយ

អស់កម្លាំង រូបគេក៏បានស្ពាយការ៉ុងអេតចាយដែលរើសបានមកដេកសំរាកនៅ

លើបង់បង្កាន់ដៃមាត់ទន្លេ ខណ:កំពុងដេកលង់លក់មួយភាំងក៏រមាលធ្លាក់ចូល

ទន្លេបាត់ភ្លាមៗនោះដែរភ្ញៀវទេសចរណ៍ដែលកំពុងតែដើរកំសាន្តលេងនៅ

ទីនោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ បន្ទាប់បានទទួល

ព័ត៍

មានថាមានមនុស្សធ្លាក់ចូលទឹកទន្លេ រួចមកសមត្ថកិច្ចនៃខណ្ឌដូនពេញបានជួល

ទូកខ្មែរឥស្លាមដែលកំពុងនេសាទត្រីនៅទីនោះជួយរុករក ហើយក៏បានស្រងស_ព

មកលើច្រាំងដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដឹកសព

យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម៕

Leave a Reply

Your email address will not be published.