រថយន្តលាយបេតុងកិនបុរសវ័យចំណាស់ម្នាក់ស្លា_ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ….
ភ្នំពេញ-បុរសវ័យចំណាស់ម្នាក់បានស្លា_ប់ខណ:ពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពេលពេលរថយន្តក្រលាយបេតុងមួយគ្រឿងរបស់ក្រុមហ៊ុន ធី ភី អាយ បានកិ_នចំពាក់កណ្តា_លខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃត្រង់ថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស_ពជនរងគ្រោះខាងលើមានឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ៧៤ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1SM-2127 ធ្វើដំណើរពីទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ១៨២ បម្រុងនិងបត់ឆ្វេងទៅផ្លូវ២៧១ ស្របពេលនោះភ្លើងស្តុបកំពុងលោតព៍ណបៃតង ក៏មានរថយន្តលាយបេតុងមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ5A-2643 បើកបរស្របទិសគ្នាយ៉ាងលឿនបានកៀដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តត្រូវរថយន្តកិនចំពាក់កណ្តាលខ្លួនបណ្តាលឲ្យស្លា_ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានប៉ុស្តិទឹកល្អក់ទី២ សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌទួលគោកនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបសលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកស_ពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕












