សមត្ថកិច្ចឆ្មក់ឡើងទៅបង្រ្កាបគ្រឿងញៀននៅអាគារខុនដូរាជសម្បត្តិ ជនសង្ស័យម្នាក់ភ័យពេករត់គេចពីសមត្ថកិច្ចធ្លា_ក់ពីលើអាគារជាន់ទី១០បណ្តាលឲ្យស្លា_ប់ភ្លាមៗ…
ភ្នំពេញ-កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ (ក១)បានឆ្មក់ចូលទៅបង្រ្កាបក្រុមប្រើប្រាស់និងចែកចាយគ្រឿងញៀននៅអាគារខុនដូជាន់ទី១០យីហោរាជសម្បត្តិស្ថិតនៅបន្ទប់លេខ១០០៥ ផ្លូវលេខ៥៩៦ កែងនិងផ្លូវ៩៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ប្រត្តិបត្តិការបង្រ្កាបក្រុមប្រើប្រាស់គ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់និងដកហូតថ្នាំញៀន១៤កញ្ចប់ ម្សៅK១កញ្ចប់ទឹកសម្រាប់លាយ១ដប ចំណែកជនសង្ស័យម្នាក់ទៀតបានព្យាយាមរត់គេចពីសមត្ថកិច្ចបម្រុងនិងតោងផ្លោះឆ្លងចូលទៅបន្ទប់ជាប់គ្នាបណ្តាលឲ្យរបូតដៃធ្លាក់ពីលើអាគារជាន់ទី១០មកចំរថយន្តដែលចតទុកនៅមុខខុនដូបណ្តាលឱយស្លា_ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ស_ពបុរសខាងលើនេះសមត្ថកិច្ចបានដឹកយកមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច័យនិងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការជាតិក្រសួងមហាផ្ទៃចាត់ការបន្តតាមនិតិវិធី៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












