អាសូរណាស់! បាត់កូនប្រុស២ថ្ងៃប្រទះឃើញស្លា_ប់ក្នុងទឹកស្រះ…!
ភ្នំពេញ: បាត់កូន២ថ្ងៃក្រុមគ្រួសារខំដើរស្វែងរក ស្រាប់តែប្រទះឃើញ ស្លា-ប់អណ្តែតទឹកស្រះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅស្រះទឹកមួយកន្លែង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្មេងរងគ្រោះខាងលើមានឈ្មោះ ពន្លឺ សុខជា ភេទប្រុស អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ឈុន ពន្លឺ អាយុ៣៦ឆ្នាំ មុខរបរទិញលក់អេតចាយម្តាយឈ្មោះ ណៃ សុខណា អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។
តាមប្រភពពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់បានបាត់ពីផ្ទះកាលពីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ មិនឃើញកូនមកផ្ទះទើបដើរតាមរក តែមិនឃើញ ទៅរកមើលកន្លែងមាត់ស្រះ ដែលកូនធ្លាប់ទៅលេង ជាមួយក្មេងៗក្នុងភូមិក៏មិនឃើញ អស់រយៈពេល២ថ្ងៃទៅហើយ ស្វែងរកយ៉ាងណាក៏គ្មានដំណឹង ដើរស្វែងរកតាមស្រះ តាមត្រពាំងទឹក ក្នុងភូមិ ក្រៅភូមិ អស់ហើយមិនឃើញសោះ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ឳពុកម្តាយមិនអស់ចិត្តដើររកមើលតាមស្រះទឹក បែជាប្រទះឃើញកូនស្លា_ប់អ_ណ្តែតទឹកស្រះ ក្បែរផ្ទះទៅវិញ គ្រាន់តែឃើញភ្លាមនាំគ្នាផ្អើលឆោឡោ ចុះស្រង់ស_ពកូនឡើង រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែម្តង ។
ស_ពក្មេងប្រុស ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យឃើញថាស្លា_ប់ដោយសារលង់ទឹក ទើបនឹងអណ្តែត រួចប្រគល់ស_ពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕












