រដ្ឋបាលសង្កាត់ចោមចៅទី៣បានយកអំណោយផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះបន្ទប់ជួល…
ភ្នំពេញ: នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សា រួចទាំងមេភូមិព្រៃទា១ បាននាំយកអំណោយទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះបន្ទប់ជួល កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ទីតាំងនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលត្រូវអគ្គិភ័យឆាបឆេះបន្ទប់ជួលមានឈ្មោះ ឃួន រតនា អាយុ ២៦ឆ្នាំមុខរបរកម្មសំណង់ ប្រពន្ធឈ្មោះ កែវ ជីតា អាយុ ២៦ឆ្នាំ កម្មកររោងចក្រ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានថ្លែងថា អំណោយដែលទទួលបាន ថវិការចំនួន២៥ម៉ឺ ន អង្ក២បាវ ត្រីខ ទឹកសាអ៉ីវ ទឹកត្រី ។
ក្នុងឱកាសនោះផងដែរលោក វ៉ា សាវឿន សូមផ្តាំផ្ញេីរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រយ័ត្នទាំងអស់គ្នា៕












