អតតីស្វាមីបាញ់សម្លា..ប់ប្រពន្ធនិងបងថ្លៃរួចបាញ់សម្លា..ប់ខ្លួនឯងផ្អើលឈុលពេញផ្សារ….
ខេត្តសៀមរាប ៖ បុរសជាខ្មាន់កាំភ្លើងម្នាក់បានធ្វើការបាញ់ប្រហារលើអតីតប្អូនថ្លៃបណ្តាលឲ្យស្លា.ប់ រួចបន្តទៅតាមបាញ់សម្លា-ប់អតីតភរិយា និងបងថ្លៃដែលកំពុងលក់ដូរនៅក្នុងផ្សារលើធំថ្មី បណ្តាលឲ្យស្លា_ប់ និងរងរបួស រួចក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បុរសជាខ្មាន់កាំភ្លើង ដែលគេស្គាល់ឈ្មោះហៅក្រៅថា “អាផ្នូក” បានធ្វើសកម្មភាពបាញ់សម្_លាប់អតីតប្អូនថ្លៃរបស់ខ្លួន នៅក្នុងផ្ទះស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
បន្ទាប់ពីធ្វើសកម្មភាពរួច បុរសរូបនេះ បានបន្តទៅបាញ់អតីតប្រពន្ធបណ្តាលឲ្យស្លា_ប់ និងបងថ្លៃស្រីបណ្តាលឲ្យរងរបួសធ្ងន់ នៅកន្លែងលក់ដូរក្នុងផ្សារលើធំថ្មីជាបន្ត រួចបាញ់សម្លា_ប់ខ្លួនតែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












