រថយន្តព្រុសបើកឆ្លងភ្លើងស្តុបបុកអ្នកជិះម៉ូតូប៉ើងដូចសីបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់…

 ភ្នំពេញ-បុរសម្នាក់រងរបួសធ្ងន់ចំណែកនារីជាប្រពន្ធរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំនុចភ្លើងស្តុបអាងទឹកអូឡាំពិក ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបសនឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូហុងដាសេ១២៥ពណ៍ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភាកែវ1P- 8875 ជិះឌុបគ្នាពីទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំនុចកើតហេតុភ្លើងស្តុបអាងទឹកអូឡាំពិកស្រាប់តែមានរថយន្តព្រុស១គ្រឿងព៍ណស ពាក់ផ្លាកលេខភ្នំពេញ2AG-7009 បើកបរពីទិសដៅពីលិចទៅកើតបម្រុងនិងបត់ឆ្វេងជ្រុលទៅបុកអ្នកជិះម៉ូតូផ្លោងបោកជាមួយកញ្ចក់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ត្រូវបសនបញ្ជូនទៅកាន់មន្ទីរពេទ្យតាមរថយន្តសាមុយដើម្បីធ្វើការសង្រ្គោះភ្លាមៗ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌ៧មករានិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកបសនចុះមកវាស់វែងនិងយកម៉ូតូនិងរថយន្តទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.