ម្ចាស់យំស្ទើគាំងបេះដូង បន្ទាប់ពីឃើញផ្ទះរបស់ខ្លួនត្រូវអគ្គិភ័យឆាបឆេះខ្ទេចស្ទើតែទាំងស្រុង…!

ភ្នំពេញ: ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងខ្ទេចស្ទើរតែទាំងស្រុងខណះដែលម្ចាស់ចាក់សោរទ្វាររួចចេញទៅធ្វើការបាត់។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេបានឃើញផ្សែងហុយខ្មួខ្មាញ់រួចចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗប្រជាពលរដ្ឋបានរាយការទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្នើសុំឲ្យរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ និងនាំគ្នាចេញជួយបាញ់ទឹកពន្លត់តែដោយសារភ្លើងឆេះកាន់តែខ្លាំងទើបបណ្តាលឲ្យខូចខាតស្ទើរតែទាំងស្រុង។
តាមការសន្និដ្ឋានការឆាបឆេះខាងលើសង្ស័យមកពីឆ្លងចរន្តអគ្គិសនី។
បន្ទាប់ពីមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបគ្រប់គ្រងបាន និងមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

Leave a Reply

Your email address will not be published.