ផ្ទះ លក់ ចាប់ហួយ ២ ខ្នងត្រូវ អគ្គីភយ័ឆាបឆេះ អស់ទាំងព្រឹក …
ភ្នំពេញ ៖ ផ្ទះ ឈើ លើ ថ្ម ក្រោម សំ យ៉ាប ដែក ប្រក់ ស័ង្កសី ខាង មុខ ២ ខ្នង និង ជា ផ្ទះ លក់ អីវ៉ាន់ ចាប់ហួយ ស្ថិត នៅ ជាប់ គ្នា ត្រូវ បាន អគ្គីឆាបឆេះ ទាំងស្រុង រួម ជាមួយ អីវ៉ាន់ ចាប់ហួយ មួយ ចំនួន ចំណែក អីវ៉ាន់ មួយ ចំនួន ត្រូវ បាន អ្នក ភូមិ ជួយ ជញ្ជូន ចេញ បាន ខ្លះ ហើយ ការ ឆាបឆេះ នេះ សង្ស័យ បណ្ដាល មក ពី ឆ្លង ចរន្តអគ្គិសនី ។
ហេតុការណ៍ ខាងលើ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៨ និង ៥០ នាទី ព្រឹក ថ្ងៃ ទី ២៤ ខែមីនា ឆ្នាំ ២០២៣ នៅ ក្នុងភូមិ ភា សង្កាត់ ប្រទះ ឡា ង ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។តាម ប្រភព ពី កន្លែង កើតហេតុ បាន ប្រាប់ ឲ្យ ដឹង ថា នៅ មុន ពេល កើតហេតុ ឆ្លង ចរន្តអគ្គិសនី នៅផ្ទះ ខាងលិច មុនគេ បន្ទាប់ មក បាន រាលដាល ដល់ ផ្ទះ ខាងកើត ជាប់ គ្នា មួយទៀត ហើយ ភ្លាម ៗ នោះ អ្នក ភូមិ មួយ ចំនួនបាន នាំ គ្នា ជួយ ពន្លត់ និង មួយ ចំនួន ទៀត ជួយ ជញ្ជូន អីវ៉ាន់ ចេញពី ណ្ដា ត ភ្លើង យ៉ាង សស្រាក់សស្រាំ ។ ប៉ុន្តែ ទោះជា ខំ ពន្លត់ យ៉ាងណា ក៏ ភ្លើង ពុំ បាន ថមថយ ឬ រលត់ នោះ ឡើយ ខណៈនោះ ភ្លើង បាន ឆេះ យ៉ាង សន្ធោ សន្ធៅ បន្ទាប់ មក កម្លាំង នគរបាល ប៉ុស្តិ៍ ប្រទះ ឡា ង បាន រាយការណ៍ និង សុំ ជំនួយ ពី ក្រុម រថយន្ត ពន្លត់ អគ្គិភ័យ ហើយ ក៏ មាន រថយន្ត ពន្លត់ អគ្គិភ័យ ចេញ ទៅ អន្តរាគមន៍ ពន្លត់ ជា ច្រើន គ្រឿង ទើប ភ្លើង រលត់ ទៅ វិញ ទាំងស្រុង ។
តាម ប្រភព ដដែល បាន ប្រាប់ ឲ្យ ដឹង បន្ត ទៀត ថា ភ្លើង បាន រលត់ មែន ប៉ុន្តែ ផ្ទះ ទាំង ២ ខ្នង នោះ ត្រូវ បាន ភ្លើង ឆេះ អស់ទាំង ស្រុង រួម ជាមួយ អីវ៉ាន់ មួយ ចំនួន នៅ ក្នុង នោះ ផង ដែរ ហើយ អីវ៉ាន់ មួយ ចំនួន ទៀត ត្រូវ បាន អ្នក ភូមិ ជួយ ជញ្ជូន យក ចេញ ក្រៅ ផុត ពី អណ្ដាតភ្លើង ។
សមត្ថកិច្ច បាន ធ្វើការ សន្និដ្ឋាន ជា ជំ ហ៊ាន ដំបូង ថា មូលហេតុ ដែល នាំ ឲ្យ មាន អគ្គិភ័យ នេះ ឡើង សង្ស័យ ផ្ដើម ចេញពី ការ ឆ្លង ចរន្តអគ្គិសនី ប៉ុន្តែ ពុំ បាន បណ្ដាល ឲ្យ មាន មនុស្ស ណា ម្នាក់ រង គ្រោះ ដោយ ការ រលាកភ្លើង ឡើយ ៕













