ភ្លៀងមួយមេលាយលំនិងខ្យល់កន្ត្រាក់រន្ទះបណ្តាលឲ្យសាលារៀននិង ផ្ទះចំនួន៥៦ខ្នងរងការខូចខាតនៅស្រុក ចំនួន២…!
បន្ទាយមានជ័យ៖សមត្ថកិច្ច បានឲ្យដឹងថាៈស្រុកចំនួន២ នៃខេត្តបន្ទាយមានជ័យ គឺស្រុកថ្មពួកនិងស្រុកស្វាយចេកត្រូវបានរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្យល់កន្ទ្រាក់ផ្គរន្ទះធ្វើឲ្យផ្ទះពលរដ្ឋចំនួន៥៦ខ្នងផ្ទះរងការខូចខាត់បាក់រលំនិងប៉ើងដំបូលកាលពីយប់ថ្ងៃ២៣ខែមីនា ឆ្នាំ២០២៣ នេះ។
សមត្ថកិច្ចក្នុងហេតុការបន្តថាៈភ្លៀងធ្លាក់ដោយ ចាប់ពីម៉ោង ១៦ ដល់ម៉ោង ១៩និង០០ នាទី យប់ថ្ងៃទី២៣ មីនា ២០២៣ មានភ្លៀងធ្លាក់ លាយឡំ និងខ្យល់ បក់បោកខ្លាំង ធ្វើអោយប៉ះពាល់ ខូចខាតផ្ទះ ប្រជាពលរដ្ឋ ចំនូន ៥៦ ខ្នង នៅឃុំថ្មពួក ស្រុកថ្មពួក ក្នុងនោះមានដើមពង្ររ អាយុកាល ជិត ១០០ឆ្នាំ ធ្លាប់ជា ម្លប់ដ៏ត្រជាក់ របស់សិស្ស វិទ្យាល័យ ថ្មពួក ត្រូវបានដួលរលំ ផងដែរ។
សេចក្ដីរាយការថាៈ
-ក្នុងភូមិថ្មពួក របើកដំបូល អស់ចំនួន ២៣ខ្នង សាលារៀន ៤ ខ្នង ទីចាត់ការ ១ ខ្នង ផ្ទះស្នាក់នៅរបស់គ្រូ ១ខ្នង ។
-ភូមិអ្នកតា របើកដំបូល អស់ចំនួន ១៣ ខ្នង ។ភូមិស្វាយ របើកដំបូល ចំនួន ៣ ខ្នង និងសាលារៀន ១ខ្នង ។
-ភូមិវត្តចាស់ របើកដំបូល ចំនួន ១៨ ខ្នង ។ភូមិកសិណ របើកដំបូល ចំនួន ២ ខ្នង។
នៅក្នុងស្ថានការខាងលើនោះគេឃើញមានកម្លាំងយោធា វរសេនាតូចថ្មើរជើងលេខ៥១ កងពលតូចថ្មើរជើងលេខ៥១ និងកងកម្លាំងចម្រុះ សហការចុះពិនិត្យនិងជួយសង្រ្គោះបានទាន់ពេលវេលា ផងដែរ៕













